(វីដេអូ) ស្ងាត់ៗ! ចុងឆ្នាំ វីរៈ និច្ច និង ស្វាមី សម្ពោធជំនួញថ្មី ជាភោជនីយដ្ឋានបែបរាត្រីនៅព្រះសីហនុ
ចាប់តាំងពីរៀបការសាងគ្រួសារជាមួយស្វាមីរូបសង្ហាមក តារាចម្រៀងស្រីវ័យក្មេង វីរៈ និច្ច បានបង្ហាញក្ដីសុខ និង ភាពផ្អែមល្ហែមជាមួយស្វាមីមិនសូវលស់ថ្ងៃឡើយ។ លើសពីនេះ នាងហាក់កាន់តែរស់នៅក្នុងជីវភាពសប្បាយហ៊ឺហា ជិះសុទ្ធរថយន្តទំនើប ប្រើប្រាស់របស់របរម៉ាកល្បីៗ ទៅកន្លែងប្រណីតថ្លៃៗ ចាយជីវិតបែបអភិជនគួរឱ្យច្រណែន។
លើសពីនេះ ក្នុងឆ្នាំ ២០២៣ នេះ ជីវិតគ្រួសាររបស់តារាចម្រៀង វីរៈ និច្ច កាន់តែទទួលបានក្ដីសុខសុភមង្គលយ៉ាងពេញលេញ ដែលទទួលបានកូនប្រុសជាទីស្រឡាញ់ម្នាក់ មកដល់ពេលនេះមានអាយុជាង ៧ ខែហើយ។
យ៉ាងណាមិញ មកដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣ នេះ វីរៈ និច្ច និង ស្វាមី កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្របង្ហាញការអបអរ ខណៈបានឃើញពួកគេទាំងពីរ រៀបចំកម្មវិធីសម្ពោធមុខជំនួញថ្មី គឺជាភោជនីយដ្ឋានបែបរាត្រីមួយកន្លែង នៅខេត្តព្រះសីហនុ ដែលមានឈ្មោះថា N1 Taxi lounge។
ទន្ទឹមនឹងនោះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើន ក៏បានចូលរួមអបអរដល់តារាចម្រៀងរូបនេះ និង ស្វាមី ចំពោះថ្ងៃសម្ពោធជំនួញថ្មីនេះ ព្រមទាំងជូនពរដល់ពួកគេ ឱ្យកាន់តែមានសុភមង្គលជោគជ័យក្នុងជីវិតផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖