ឪពុក Best លើកដៃសូមទោស ចំពោះការបំពានលើក្មេងស្រីអាយុ ១៧ ឆ្នាំ
ក្រោយពីមានក្មេងស្រីអាយុ ១៧ ឆ្នាំបានដាក់ពាក្យបណ្ដឹងទៅលើឪពុករបស់ Best Kamsing នោះគឺលោក Somrak Kamsing ពីបទល្បួងឡើងផ្ទះសំណាក់ដើម្បីរំលាភ ខណៈពេលឪពុក Best ស្រវឹងនៅក្នុងផាប់មួយកន្លែង ស្ថិតនៅក្នុងខេត្តខនកេន។ ចំពោះរឿងរ៉ាវមួយនេះដែរ ក៏កំពុងស្ថិតនៅលើច្បាប់ជាអ្នកដោះស្រាយ ក៏ដូចជាស្វែងរកភស្ដុតាងបន្ថែមផងដែរ។
យ៉ាងណាមិញ ក្រោយពីឪពុករបស់ Best Kamsing ត្រូវបានក្មេងស្រីអាយុ ១៧ ឆ្នាំ ដាក់ពាក្យបណ្ដឹងបែបនេះ លោករូបក៏បានផ្ដលបទសម្ភាសចំពោះរឿងរ៉ាវនេះដែរ ដោយរូបលោកបាននិយាយថា៖ «ដំបូងខ្ញុំចង់សូមទោសទៅកាន់បងប្អូន ដែលរស់នៅក្នុងខេត្តខនកេន សម្រាប់រឿងរ៉ាវដែលបានកើតឡើង វាជាកំហុសខុសឆ្គងមួយ ដោយខ្ញុំពិតជាមិនបានដឹងពិតមែនថាក្មេងស្រីអាយុគាត់ទើបតែ ១៧ ឆ្នាំ ប្រសិនបើខ្ញុំដឹងថាប្អូនគាត់អាយុត្រឹម ១៧ ឆ្នាំ រឿងបែបនេះក៏មិនកើតឡើងដែរ»។
លោក Somrak Kamsing ឪពុករបស់តារាសម្ដែង Best ក៏បានបន្តនិយាយទៀតថា សូមទោសទៅកាន់គ្រួសាររបស់ខ្លួន និង បានលើកដៃសូមទោសទៅកាន់គ្រួសារក្មេងស្រី ១៧ ឆ្នាំផងដែរ ចំពោះរឿងរ៉ាវមួយនេះដែលបានកើតឡើង ហើយខ្លួនរីករាយចូលរួមក្នុងរឿងក្ដីនេះ ក្នុងការស្វែងរកភាពយុត្តិធម៌ផងដែរ៕