ទ្រាំលាក់ទៀតមិនបាន Benz សម្រេចចិត្តប្រាប់អាថ៌កំបាំងមួយដល់អតីតប្រពន្ធ និង កូនប្រុស
អ្នកគាំទ្រប្រាកដជាបានជ្រាបមកហើយពីទំនាក់ទំនងរវាងតារាស្រី Pat Napapa និង អតីតស្វាមី Benz Racing ថា ពេលនេះអ្នកទាំងពីរមិនបានស្ថិតនៅក្នុងទំនាក់ទំនងជាស្វាមីភរិយាជាមួយគ្នាទៀតនោះឡើយ ពោលគឺ បែកគ្នាចាប់តាំងពី Benz Racing ជាប់ពន្ធនាគារមកម្ល៉េះ។
បើទោះបីជាមកទល់ពេលនេះ Benz Racing បានចេញពីពន្ធនាគារក៏ដោយ តែទំនាក់ទំនងជាស្វាមីភរិយា នៅតែបន្សល់ឈ្មោះត្រឹមជាអតីតដដែល ព្រោះ Pat Napapa ក៏មានគូស្នេហ៍ថ្មីហើយ។
ដោយឡែក ទន្ទឹមនឹងទំនាក់ទំនងស្វាមីភរិយាមិនអាចដូចដើម បានត្រឹមជាឪពុកម្តាយដ៏ល្អរបស់កូននោះ ស្រាប់តែថ្មីៗនេះ Benz Racing បានទម្លាយអាថ៌កំបាំងមួយដែលគ្មានអ្នកណាដឹងឡើយក្រៅពី Benz Racing ខ្លួនឯង។
ក្នុងនោះ Benz Racing បាននិយាយនៅក្នុងបទសម្ភាសមួយថា មានរឿងមួយដែលលោកមិនដែលនិយាយប្រាប់អ្នកណាឡើយ ពេលដែលលោកនៅក្នុងពន្ធនាគារ លោកមិនអាចធ្វើអ្វីបានទេសូម្បីតែតួនាទីជាស្វាមី និង ឪពុករបស់គេ។
ការពិតទៅលោកស្រឡាញ់ប្រពន្ធកូនណាស់ តែមិនអាចនិយាយបាន រហូតចុងក្រោយសម្រេចចិត្តចាកចេញពីទំនាក់ទំនងស្វាមីភរិយា ព្រោះលោកមិនដឹងទេថា លោកនឹងត្រូវជាប់ពន្ធនាគារប៉ុន្មានឆ្នាំ លោកមិនចង់ឱ្យភរិយាអង្គុយរង់ចាំទាំងគ្មានចម្លើយ ចង់ឱ្យនាងដើរទៅមុខបន្តមានក្តីសុខ មិនចង់ឱ្យនៅកន្លែងទុក្ខសោកមួយនេះឡើយ៕