ភ្ញាក់ផ្អើល! អ្នកគ្រប់គ្រង Miss Universe របស់ប្រទេសនីការ៉ាហ្គា ប្រកាសលាលែងពីតំណែង
ប្រទេសនីការ៉ាហ្គា តែងតែបញ្ចូនបេក្ខភាពឱ្យចូលរួមប្រឡងនៅក្នុងកម្មវិធី Miss Universe មករហូត ហើយទីបំផុតក្នុងឆ្នាំ ២០២៣ នេះ បវរកញ្ញាដែលតំណាងឱ្យប្រទេសនេះ ក៏ទទួលបានមកុដផងដែរ នោះគឺកញ្ញា Sheynnis Palacios ដែលនេះជាមោទកភាពរបស់ប្រទេសខ្លួនយ៉ាងខ្លាំង។
ដោយឡែកកាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ គណនីផេកផ្លូវការណ៍របស់ Miss Universe បាននិយាយអរគុណទៅលោកស្រី Karen Celebertti ដែលបានទិញសិទ្ធិកម្មវិធី Miss Universe សម្រាប់ប្រទេសនីការ៉ាហ្គា ក្នុងការគ្រប់គ្រងនាពេលកន្លងមក និង អរគុណសម្រាប់ការរួមការងារជាមួយស្ថាប័ន MU ក្នុងរយៈពេល ២៣ ឆ្នាំមកនេះផងដែរ។
យ៉ាងណាមិញ ថ្មីៗនេះ ស្រាប់តែស្ថាប័ន MU ក៏បានចេញមកប្រកាសដំណឹងដ៏ភ្ញាក់ផ្អើលថា លោកស្រី Karen អ្នកគ្រប់គ្រង MU របស់ប្រទេសនីការ៉ាហ្គា បានលាលែងពីតំណែងហើយ ដោយមូលហេតុខាងស្ថាប័ន MU មិនបានបញ្ជាក់នោះឡើយ។ ដោយឡែក បើតាមការដាមដានរបស់អ្នកគាំទ្រវិស័យបវរកញ្ញា ពួកគេយល់ឃើញថាអាចមកពី ខាងរាជរដ្ឋាភិបាលនៅក្នុងប្រទេស មិនគាំទ្រការប្រកួតកម្មវិធី MU៕