ល្អល្អះណាស់! ឈុតរាជនីអង្គរបរមវិស្ណុលោក គ្រងដោយ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដាំត្បូងគ្រ្កីសស្ដាល់ ២ ម៉ឺនគ្រាប់
ជាការពិត កម្មវិធីទស្សនីយភាពដ៏អស្ចារ្យនៃព្រឹត្តិការណ៍វប្បធម៌ «រាត្រីចងចាំ» ក្នុងឆ្នាំ ២០២៣ ដើម្បីចូលរួមអបអរខួបអនុស្សារីយ៍ លើកទី ៣០ នៃការដាក់បញ្ជូលតំបន់អង្គរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅលើទឹកដីអង្គរ ខេត្តសៀមរាប និង កំពុងតែប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៣ – ១៤ ខែ ធ្នូ ឆ្នាំ២០២៣ នេះ។
ដោយឡែក កាលពីរាត្រីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៣ នេះ កម្មវិធី «រាត្រីចងចាំ» បានបើកបង្ហាញហើយនៅក្នុងព្រឹត្តិការណ៍ «រាត្រីសមោសរ សប្បុរសធម៌» មានការរៀបចំធ្វើឡើងនៅប្រាសាទបាពួន បង្ហាញជូននូវទស្សនីយភាពសិល្បៈនៃការបង្ហាញម៉ូដសម្លៀកបំពាក់ខ្មែរដ៏ប្រណីត ដែលមានការចូលរួមពី តារាចម្រៀង តារាសម្តែង តារាបង្ហាញម៉ូដ រួមទាំងសិល្បករ សិល្បការិនីរបស់ក្រសួងវប្បធម៍ និង វិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជាជាច្រើនផងដែរ។
បើសង្កេតមកមើលឈុតរាជនីអង្គរបរមវិស្ណុលោក គ្រងដោយកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ពិតជាល្អល្អះខ្លាំង ពោរពេញទៅដោយអំណាច និង ថាមពល តួនៃរ៉ូបឌិនដោយត្បូងគ្រ្កីសស្តាល់ជាង ២០ ០០០ គ្រាប់ ដោយផ្នែកអាវខាងក្រៅច្នៃដោយហូលតាកែវពណ៌ខ្មៅដ៏មានតម្លៃរបស់ខ្មែរ មានរំលេចជាមួយនឹងក្បាច់អង្គរជុំវិញពណ៌ប្រាក់ ចំពោះម៉ូដសក់វិញ ដកស្រង់ពីអប្សរានៅប្រាសាទអង្គរវត្ត ដែលមានការច្នៃឡើងដោយលោក ម៉ែន សីហា ហៅ Oliva Kong៕