មិនធម្មតា! លាវ វេងហួរ ម្ចាស់តំណែង Mister Friendship International 2023 មិនត្រឹមរៀនចប់នៅក្រៅប្រទេស តែជាគ្រូល្បុក្កតោទៀត
ពិតជារឿងគួរឱ្យរំភើប និង មោទកភាពយ៉ាងខ្លាំងសម្រាប់ប្រទេសកម្ពុជា ជាពិសេសអ្នកស្នេហាវិស័យបុរសឯកនៅកម្ពុជា ដោយកាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ បេក្ខភាពតំណាងឱ្យកម្ពុជា លោក លាវ វេងហួរ ដណ្តើមបានតំណែង Mister Friendship International 2023 ហើយ។
លទ្ធផលដ៏អស្ចារ្យមួយនេះ មិនត្រឹមតែលោក លាវ វេងហួរ នោះទេ ដែលមានមោទកភាព សូម្បីតែមហាជនកម្ពុជាក៏ទទួលបានក្តីអំណរសាទរយ៉ាងខ្លាំង ក៏ព្រោះតែនេះ គឺជាលើកដំបូងហើយដែលបុរសឯកតំណាងប្រទេសកម្ពុជាឆក់បានតំណែង Mister Friendship International 2023។
បើក្រឡេកមកមើលពីជីវិតឯកជនខ្លះៗរបស់ Mister Friendship International 2023 លាង វេងហូរ វ័យ ២៦ ឆ្នាំ រូបនេះ មិនត្រឹមតែស្រស់សង្ហាតែម្យ៉ាងនោះទេ រូបលោក ក៏មានចំណេះដឹងមិនធម្មតា ដោយបានបញ្ចប់ការសិក្សាពីសហរដ្ឋអាមេរិកថែមទៀតផង។
លើសពីនោះ ក្រៅពីអាជីពជាតារាបង្ហាញម៉ូដ លាវ វេងហួរ ក៏ជាគ្រូបង្វឹកហាត់ប្រាណ និង ជាគ្រូបង្ហាត់ល្បុក្កតោផងដែរ៕