(វីដេអូ) ខាត់ វៃហាំង និង សិទ្ធី នីកា ត្រូវបានអញ្ជើញចូលរួមកម្មវិធីមហោស្រពភាពយន្តដ៏ធំនៅប្រទេសថៃ
កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ តារាសម្ដែងប្រុស ខាត់ វៃហាំង និង តារាសម្ដែងស្រី សិទ្ធី នីកា ធ្វើឱ្យមហាជនចាប់អារម្មណ៍ និង មានក្ដីរំភើបជំនួស ក្រោយឃើញអ្នកទាំងពីរហោះទៅប្រទេសថៃ ដោយទទួលបានការអញ្ជើញចូលរួមក្នុងកម្មវិធីមហាស្របភាពយន្តដ៏ធំ KAEN Film Festival 7 ។
កម្មវិធី KAEN Film Festival 7 នេះ ជាកម្មវិធីមហោស្រពភាពយន្តគេនលើកទី 7 ដែលមានការអញ្ជើញចូលរួមដោយផលិតករភាពយន្តរបស់ថៃ និង ឡាវ ព្រមទាំងសិល្បករមកពីបណ្ដាប្រទេសផ្សេងៗ ដែលឃើញថាតារាប្រុសស្រី ខាត់ វៃហាំង និង សិទ្ធី នីកា ក៏បានតំណាងឱ្យសិល្បករកម្ពុជាជាតារាកិត្តិយសចូលរួមដេីរលេីកម្រាលព្រំក្រហមរបស់កម្មវិធីមហោស្រពភាពយន្តដ៏ធំនេះដែរ។
ចំពោះការបង្ហាញខ្លួនក្នុងកម្មវិធីអន្តរជាតិដ៏ធំនេះដែរ លោក ខាត់ វៃហាំង និង អ្នកនាង សិទ្ធី នីកា កំពុងត្រូវបានមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមចែករំលែករូបភាព និង បង្ហាញក្ដីមោទកភាពខ្លាំងចំពោះតារាប្រុសស្រីទាំងពីររូបនេះផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖