(វីដេអូ) មោទកភាព! លាវ វេងហួរ បុរសឯកកម្ពុជាដំបូងឈ្នះតំណែង Mister Friendship International 2023 នៅថៃ
ពិតជារឿងគួរឱ្យរំភើប និង មោទកភាពយ៉ាងខ្លាំងសម្រាប់ប្រទេសកម្ពុជា ជាពិសេសអ្នកស្នេហាវិស័យបុរសឯកនៅកម្ពុជា ដោយកាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ បេក្ខភាពតំណាងឱ្យកម្ពុជា លោក លាវ វេងហួរ ដណ្តើមបានតំណែង Mister Friendship International 2023 ហើយ។
លទ្ធផលដ៏អស្ចារ្យមួយនេះ មិនត្រឹមតែលោក លាវ វេងហួរ នោះទេ ដែលមានមោទកភាព សូម្បីតែមហាជនកម្ពុជាក៏ទទួលបានក្តីអំណរសាទរយ៉ាងខ្លាំង ក៏ព្រោះតែនេះ គឺជាលើកដំបូងហើយដែលបុរសឯកតំណាងប្រទេសកម្ពុជាឆក់បានតំណែង Mister Friendship International 2023។
ជាការពិត លោក លាវ វេងហួរ ត្រូវបានមហាជនអ្នកគាំទ្រ ចាត់ទុកថាលោកជាគ្រាប់ពេជ្យកម្ពុជាតាំងពីដំបូង នៃថ្ងៃទទួលបានតំណែង Mister Friendship Cambodia 2023 និង បានធ្វើដំណើរភ្លាមៗទៅប្រកួតលើឆាកអន្តរជាតិ។ កាលនោះ ប្រជាជនកម្ពុជា ក៏មានជឿជាក់រួចជាស្រេចពីសមត្ថភាព ចំណេះដឹងរបស់លោកថានឹងអាចយកជោគជ័យមកមាតុប្រទេសវិញ ហើយទីបំផុតលោក លាវ វេងហួរ ពិតជាធ្វើបានមែន៕
សូមទស្សនាវីដេអូខាងក្រោម៖