រៀបការមានកូនហើយ! Tiffany Tang ធ្លាក់ការគាំទ្រខ្លាំង សូម្បីតែ Live លក់ផលិតផលក៏គ្មានអ្នកទិញ
បើតាមការចុះផ្សាយរបស់ Sina កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៣ បាននិយាយអំពីអាជីពសិល្បៈរបស់តារាចម្រៀង និង សម្ដែងស្រី Tiffany Tang បានធ្លាក់ចុះយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ខណៈនាងបានចេញមុខក្នុងការផ្សាយផ្ទាល់លក់ផលិតផលតាមអនឡាញ។
ការបង្ហាញខ្លួនចេញលក់ផលិតផលម្សៅទឹកដោះគោតាមអនឡាញរបស់តារាស្រីរូបនេះ ហាក់ដូចជាមានភាពឆ្គាំឆ្គងខ្លាំង ទាំងទឹកមុខដូចជាធុញទ្រាន់ និង អស់កម្លាំងចំពោះការនិយាយបង្ហាញច្បាស់ៗនៅលើការឡាញតែម្ដង។
ដោយសារតែបានឃើញកាយវិការមិនសូវជាពេញចិត្តក្នុងការឡាញលក់របស់ Tiffany Tang បែបនេះ ក៏មានអ្នកទស្សនាមួយចំនួន បានការងឿងឆ្ងល់ជាខ្លាំង ព្រោះតារាស្រីរូបនេះ ដូចជាមិនខ្វាយខ្វល់នឹងគម្រោងថតភាពយន្ត តែបែរមកចំណាយពេលលើការលក់អនឡាញ ហើយមិនមានការគាំទ្រទៅវិញ ដែលនាំឱ្យកេរ្តិ៍ឈ្មោះរបស់នាងធ្លាក់ចុះទៅតាមអ្វីដែលនាងបានធ្វើ នាពេលបច្ចុប្បន្ននេះ។
ចាប់តាំងពីតារាស្រី Tiffany Tang បានរៀបការក្នុងឆ្នាំ ២០១៨ និង មានកូនម្នាក់មក ស្របពេលនាងឈានចូលដល់អាយុ ៤០ ឆ្នាំ គេកត់សម្គាល់ឃើញថា អាជីពក្នុងសិល្បៈរបស់នាង ហាក់ដូចមិនសមប្រកប និង អភិវឌ្ឍន៍ច្រើននោះទេ ពោលគឺអាជីពសម្ដែងរបស់នាងច្រើនធ្លាក់ចុះ ព្រោះមិនមានគម្រោងណាទទួលបានការគាំទ្រខ្លាំង៕