តម្កល់ស.ពកន្លះខែ ពេលនេះ Andy Lau នាំក្រុមគ្រួសារជូនដំណើរឪពុកជាលើកចុងក្រោយ
នេះជាដំណឹងដ៏ក្រៀមក្រំបំផុតសម្រាប់ក្រុមគ្រួសារតារាសម្ដែងជើងចាស់ហុងកុងដ៏ល្បី Andy Lau ដែលលោក Lau Lai ត្រូវជាឪពុកបង្កើតបានទទួលមរណភាព នៅអាយុ ៨៩ ឆ្នាំ ដោយជរាពាធ កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ។
យ៉ាងណាមិញ កាលពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៣ នេះ ក៏បានឃើញតារាសម្ដែងជើងចាស់រូបនេះ បាននាំភរិយា និង កូនស្រីអាយុ ១១ឆ្នាំរូបនេះ ទៅកន្លែងតម្កល់សពនៅឯ Hong Kong Funeral Home និង រៀបចំពិធីបុណ្យតាមបែបប្រពៃណីទំនៀមទម្លាប់។
ក្នុងនោះដែរ ក៏បានឃើញមានផលិតករភាពយន្ត អ្នកដឹកនាំរឿង និង មិត្តរួមអាជីពដែលមានភាពជិតស្និទ្ធនឹងលោក បានចូលរួមមកកាន់ទុក្ខឪពុករបស់លោកយ៉ាងច្រើនកុះករផងដែរ៕