ភ្ញាក់ផ្អើល! Samantha Ko តារាល្បី TVB មានឈាមប្រភេទកម្រ ត្រូវគេស្គាល់ថាជា «ឈាមខ្លាឃ្មុំផេនដា»
កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី Samantha Ko បានបង្ហើបប្រាប់ថា បន្ទាប់ពីនាងបានត្រឡប់មកពីមង្គលការរបស់មិត្តនាងនៅឯប្រទេសអូស្រ្តាលីវិញ នាងក៏បានស្នើសុំទៅកាន់កាកបាទក្រហម ដើម្បីបរិច្ចាគឈាម។
បើតាមការចែករំលែកនៅលើ Instagram របស់តារាស្រីរូបនេះ កាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៣ ក្នុងវីដេអូនោះនាងបាននិយាយថា ៖ «ខ្ញុំចង់បរិច្ចាគឈាមតាំងពីខ្ញុំរៀននៅមធ្យមសិក្សា ប៉ុន្តែខ្ញុំនៅតែមិនអាចជួយអ្វីបាន ដោយសារតែខ្ញុំភ័យខ្លាច»។
ភ្លាមនោះ អ្នកនិយមលេងអ៊ីនធឺណេតបានសរសើរថា Samantha ចំពោះទង្វើមិនគិតពីប្រយោជន៍ខ្លួនឯង ដោយចូលរួមធ្វើអំពើល្អដោយចិត្តស្មោះសរជួយគ្នាក្នុងគ្រាលំបាក។
អ្វីដែលធ្វើឱ្យអ្នកគាំទ្រមានការរំភើបខ្លាំងទៀតនោះគឺ ក្រោយពី Samantha មានប្រភេទឈាម Rh-negative ដ៏កម្រដែលត្រូវបានគេស្គាល់ជាទូទៅថាជា «ឈាមខ្លាឃ្មុំផេនដា» ដោយសារតែឈាមប្រភេទនេះខ្វះខាតណាស់ ហើយមានតែមនុស្សតែ ០.៧ ភាគរយប៉ុណ្ណោះដែលរស់នៅក្នុងទីក្រុងហុងកុងត្រូវបានគេកំណត់ថាមានឈាមប្រភេទនេះ។
បើយោងតាមរបាយការណ៍កាកបាទក្រហមសិង្ហបុរី បាននិយាយដែរថា ប្រភេទឈាម Rh-negative នេះ មានតិចជាងមួយភាគរយនៃចំនួនប្រជាជននៅទីនេះផងដែរ៕ ចុចទីនេះ ដើម្បីទស្សនាវីដេអូ!