អតីតគូស្នេហ៍ Aaron Yan មិនសុខចិត្ត ក្រោយបណ្តឹងបំពាន.ផ្លូ-វ/.ភេ-/ទត្រូវគេដក ប្រគល់សំណុំរឿងមកវិញោះ
យោងតាមការចុះផ្សាយរបស់ Zaobao កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៣ បានរាយការណ៍ឱ្យដឹងថា ការិយាល័យព្រះរាជអាជ្ញាទីក្រុងតៃប៉ិ បានប្រកាសថាតារាសម្ដែងប្រុស Aaron Yan មិនមានទោសពីបទបំពានផ្លូវភេទលើក្មេងប្រុសអាយុ ១៧ ឆ្នាំ និង លួចថតវីដេអូក្តៅសាច់ខុសច្បាប់ឡើយ។
ជាមួយគ្នានោះដែរ ប្រភពដដែលបានឱ្យដឹងថា គេបានប្រគល់សំណុំរឿងនេះមកវិញ ហើយតារាប្រុស Aaron Yan គឺមិនបានកាត់ទោសនោះទេ។
យ៉ាងណាមិញ បើតាមប្រភពផ្សេងទៀតពី Next Apple ដោយបានដកស្រង់សម្តីរបស់ព្រះរាជអាជ្ញាដែលកំពុងស៊ើបអង្កេតលើករណីនេះ បានបញ្ជាក់ថា សំណុំរឿងនេះពិបាកក្នុងការកំណត់ថា លោក Aaron Yan បានបង្ខំអតីតមិត្តប្រុសខ្លួនរួមភេទ និង ថតវីដេអូលើគ្រែជាមួយគ្នា ដោយមិនមានការអនុញ្ញាតពីដៃគូ។
ដោយសារតែភស្តុតាងមានការខ្វះខាត តំណាងអយ្យការបានធ្វើការសន្និដ្ឋានចុងក្រោយថា Aaron Yan ត្រូវបានដោះលែងពីបទចោទប្រកាន់ចំនួន ២ លើបណ្តឹង ៣ ពីមុនរបស់អតីតមិត្តប្រុសបានប្តឹងលោកទៅកាន់ប៉ូលិស។ ទោះបីជាការចោទប្រកាន់ចំនួន ២ ពីបទបំពានផ្លូវភេទលើអនីតិជនត្រូវបានច្រានចោលក៏ដោយ ក៏ព្រះរាជអាជ្ញាបាននិយាយថា ពួកគេនៅតែចោទប្រកាន់ និង កាត់ទោស Aaron Yan ពីបទបែកធ្លាយ និង ចែកចាយវីដេអូដែលមានខ្លឹមសារមិនសមរម្យ។
តារាសម្ដែងរូបនេះ បានប្ដេជ្ញាបំពានលើបទបញ្ញត្តិស្ដីពីការទប់ស្កាត់ការបៀតបៀនផ្លូវភេទលើកុមារ និង ក្មេងជំទង់ ដោយ Aaron Yan នឹងចូលបំភ្លឺនៅតុលាការនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣។
ចំណែកឯអតីតមិត្តប្រុសរបស់ Aaron Yan កាលដែលបានដឹងដំណឹងទាំងនេះហើយ លោកបានបង្ហោះសារមិនពេញចិត្តចំពោះការសន្និដ្ឋានស៊ើបអង្កេតរបស់អាជ្ញាធរ ដោយប្រកាសថា លោកនឹងបន្តដាក់ញត្តិស្នើឱ្យសមត្ថកិច្ច និង អយ្យការពិនិត្យសំណុំរឿង ដើម្បីទាមទារយុត្តិធម៌ឡើងវិញ។
គួររំឭកផងដែរថា កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២ លោក Raku ជាអតីតមិត្តប្រុសបានចោទប្រកាន់លើ Aaron Yan ពីបទបង្ខំរួមភេទ និង ថតវីដេអូលើគ្រែ ហើយនៅពេលនោះ លោកមានអាយុត្រឹមតែ ១៦ ទៅ ១៧ ឆ្នាំប៉ុណ្ណោះ។
ហើយវីដេអូអំឡុងឆ្នាំ ២០១៨ នោះត្រូវបានបែកធ្លាយនៅលើអ៊ីនធឺណេត ដែលធ្វើឱ្យជីវិតរបស់លោកធ្លាក់ដល់បាតរហូតមានជំងឺបាក់ទឹកចិត្តយ៉ាងខ្លាំងលែងហ៊ានចេញក្រៅជួបអ្នកណា។ ក្រោយមក នៅក្នុងសន្និសីទកាសែត លោក Aaron Yan ក៏បានឱនក្បាលសុំទោសចំពោះមុខ លោក Raku ដោយសុំការអភ័យទោស។
ទោះជាយ៉ាងណាក៏ដោយ លោក Raku ក៏បានដាក់ពាក្យប្តឹង លោក Aaron Ya ក្រោយទទួលពាក្យបណ្តឹង សមត្ថកិច្ចបានចុះឆែកឆេរផ្ទះ ដកហូតវត្ថុតាង សួរចម្លើយ និងចេញដីកាហាមឃាត់មិនឱ្យធ្វើដំណើរទៅចេញទៅក្រៅប្រទេស រង់ចាំការស៊ើបអង្កេត៕