ភ្ញាក់ផ្អើល! អតីតបេក្ខភាព Cambodian Idol ឡាច ណុច ត្រូវចាប់ខ្លួនពីបទឆ.ក់ខ្សែ-ក
មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញព័ត៌មានរបស់អតីតបេក្ខភាព Cambodian Idol រដូវកាលទី ៤ ឡាច ណុច ត្រូវបានប៉ូលិសចាប់ខ្លួនករណីឆក់ខ្សែក។
តាមប្រភពពី អាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថាកាលពីវេលាម៉ោង ២០ និង ១៥ នាទី ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៣ មានករណីលួចដោយហិង្សាមានស្ថានទម្ងន់ទោស (ឆក់ខ្សែ-ក) មួយកើតឡើង នៅចំណុចផ្លូវលេខ ១៩៩ កែង៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ខណៈដែលជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យជិះមកជិត ហើយធ្វើសកម្មភាពឆក់យកខ្សែ-ក បម្រុងជិះគេចខ្លួន ហើយបានទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតបណ្ដាលឱ្យដួល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និង កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ចុះអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យភ្លាមៗតែម្តង៕