មិនតបតដោយកំហឹង ពេជ្រ សោភា ត្រឹមផ្ញើពាក្យមួយឃ្លាដល់បុរសប្រើពាក្យអសុរោះដាក់នាង
ថ្មីៗនេះ មហាជនអ្នកគាំទ្រតារាចម្រៀង ពេជ្រ សោភា កំពុងផ្ទុះការមិនពេញចិត្តនឹងបុរសម្នាក់ ដែលបានផ្ញើសារមកកាន់អ្នកនាង ដោយប្រើពាក្យមិនសមរម្យតាមរយៈបណ្តាញសង្គមហ្វេសប៊ុក។
បុរសរូបនោះ បានឆាតមកប្រអប់សារផេកហ្វេសប៊ុកផ្លូវការរបស់អ្នកនាង ពេជ្រ សោភា ដោយប្រើពាក្យថា «មីសំផឹង»។ នេះបើតាមការបង្ហោះរបស់អ្នកនាង ពេជ្រ សោភា។
ទង្វើជេរស្ដីដោយប្រើពាក្យសម្ដីអសុរោះរបស់បុរសរូបនេះ បានធ្វើឱ្យអ្នកគាំទ្រមិនពេញចិត្តយ៉ាងខ្លាំង ជាពិសេសគឺអ្នកនាង ពេជ្រ សោភា ដែលជាសាមីខ្លួនផ្ទាល់។ តែយ៉ាងណាតារាស្រីរូបនេះ មិនបានជេរតបតត្រឡប់ទៅវិញឡើយ អ្នកនាងគ្រាន់តែបង្ហោះសារផ្តែផ្តាំទៅវិញយ៉ាងចាក់ដោតថា៖ «មិនខឹងទេ ព្រោះមិនដែលស្គាល់ផង គ្រាន់ឆ្ងល់ថាកើតអីនៅក្នុងខ្លួន? អូនជាមនុស្សប្រុសណា! ត្រូវចាំស្រីៗ មុនស្រឡាញ់គាត់គួរគិតសិនមើលមុខឱ្យហើយទៅ»៕