ទុក Single យូរ! ពេលនេះ Selena Gomez ប្រកាសកំពុងមានស្នេហាជាមួយបុរសម្នាក់ ទាក់ទងគ្នាបាន ៦ ខែហើយ
អ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយតារាចម្រៀងស្រី Selena Gomez ចេញមុខមកប្រកាសជាផ្លូវការថា រូបនាងបច្ចុប្បន្នកំពុងតែទាក់ទងគ្នាជាមួយផលិតករផ្នែកតន្ត្រីម្នាក់ឈ្មោះ Benny Blanco។
កាលពីថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ តារាចម្រៀងស្រីវ័យ ៣១ ឆ្នាំរូបនេះ បានធ្វើការបង្ហោះរូបភាពលើ Story នៃគណនី Instagram របស់នាង ដែលជារូបរបស់នាងកំពុងគេងកើយស្មារបស់ Benny Blanco។
រូបភាពដ៏ផ្អែមល្ហែមមួយសន្លឹកនេះដែរ បានបង្ហោះឡើង ក្រោយពេលរូបនាង ចុច like និង ខមមិនទម្លាយការពិតគ្រប់យ៉ាង ពីក្រោមការបង្ហោះរបស់គណនី Instagram មួយឈ្មោះ Popfactions ដែលបានលើកឡើងថា Selena Gomez ហាក់កំពុងទម្លាយថានាងកំពុងមានស្នេហា។
ជាមួយគ្នានោះដែរ ម្ចាស់បទ «Lose You To Love Me» រូបនេះ ក៏បានទម្លាយបន្ថែមទៀតថា នាង និង Benny បានទាក់ទងគ្នារយៈពេល ៦ ខែមកហើយ ហើយគេមើលថែនាងជាងនរណាៗទាំងអស់៕