ព្រឺសម្បុរណាស់! ប៉ុន្មានថ្ងៃមុន ចំរើន សុភ័ក្ត្រ សុំឱ្យ ពេជ្រ រដ្ឋា មកចាប់កំណើតនៅជាមួយខ្លួន ស្រាប់តែពេលនេះនាងមានទម្ងន់
ជាការពិតណាស់ តារាចម្រៀងស្រីដែលមានសំឡេងគ្រប់ទម្រង់ ចំរើន សុភ័ក្ត្រ ជាមួយ និង គូដណ្តឹងបានចាប់កាន់ដៃគ្នាចូលរោងការក្លាយជាប្តីប្រពន្ធពេញលេញតាមប្រពៃណីរួចរាល់ហើយកាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ដោយពិធីមង្គលការធ្វើឡើងយ៉ាងអធិកអធម ក្រោមវត្តមានភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ។
យ៉ាងណាមិញ ថ្មីៗនេះ យោងតាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់លោក នួន សុធារ័ក្ស បានធ្វើការបង្ហោះសារប្រកាសដំណឹងល្អរបស់អ្នកនាង ចំរើន សុភ័ក្ត្រ ស្របពេលក្នុងថ្ងៃមង្គលរបស់មិត្ត ឃុន វុត្ថា កាលពីយប់មិញនេះ ដោយភ្ជាប់ជាមួយនឹងការចូលរួមអបអរសាទរថា ៖ «អបអរសាទរថ្ងៃពិសេស Khun Vutha-ឃុន វុត្ថា និង អបអរសាទរ Chamroen Sopheak ទទួលបានលទ្ធផលពីពេទ្យ ថាមាន bany ១ សប្តាហ៍»។
ជាមួយដំណឹងល្អនេះ បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្ត និង បានចូលរួមអបអរសាទរយ៉ាងច្រើន តែអ្វីដែលចាប់អារម្មណ៍នោះ អ្នកគាំទ្របានភ្ញាក់ផ្អើល និង ហាក់ព្រឺសម្បុររឿងមួយ ដែលនេះអាចចាត់ទុកជាការគាប់ជួនផង ព្រោះកន្លងទៅនោះ ចំរើន សុភ័ក្ត្រ ធ្លាប់បានសុំឱ្យ ពេជ្រ រដ្ឋា ដែលទើបនឹងទទួលមរណភាពថ្មីៗមកចាប់កំណើតជាមួយខ្លួន ព្រោះតែក្តីស្រឡាញ់ និង ការរាប់អាន ស្រាប់តែមិនទាន់បានប៉ុន្មានផង នាងក៏មានដំណឹងល្អភ្លែត។
ជាការពិតណាស់ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ តារាចម្រៀងប្រុសមកពីស្រុកភ្នំក្រវាញ និង ជាតារាចម្រៀងនៅក្នុងផលិតកម្មថោន លោក ពេជ្រ រដ្ឋា បានទទួលមរណភាព ដោយគ្រោះថ្នាក់លើដងវិថី។ បន្ទាប់ពីលោកបានលាចាកលោក ចំរើន សុភ័ក្ត្រ បានបង្ហោះរូបភ្ជាប់ជាមួយពាក្យពេចន៍ជាច្រើនសម្តែងពីក្តីអាលោះអាល័យ និង ចូលរួមសោកស្តាយជាពន់ពេកនៅលើគណនីរបស់ខ្លួនថា ៖ «ឱ រដ្ឋា ប្អូនបងអើយ បងមិនដឹងនិយាយថាមិចទេ ហេតុអីទៅអូន ទើបនិយាយលេងជាមួយបងសោះ ហេតុអីជីវិតមនុស្សយើងផុយស្រួយម្ល៉េះ សូមឱ្យប្អូនបានទៅកាន់ទីស្ងប់សុខ បើសិនជាអាចបងសូមឱ្យប្អូនមកនៅជាមួយបងណា Pich Ratha ប្អូនបង»៕