ក្តីសុខតិចៗ! វណ្ណដា ចាយជីវិតនៅស្រុកកំណើត ធ្វើខ្លែងបង្ហោះរំឭកកាលពីកុមារភាព
មហាជនអ្នកគាំទ្រកំពូលតារាចម្រៀងរ៉េប វណ្ណដា ច្បាស់ជាបានជ្រាបហើយថា មួយរយៈមុននេះលោកហាក់មមាញឹកនឹងការងារក្នុងការចេញទៅសម្តែងនៅក្រៅប្រទេសជាបន្តបន្ទាប់។ យ៉ាងណា មួយរយៈក្រោយនេះ បើទោះនៅបន្តការងារមមាញឹកក្តី តែលោក វណ្ណដា ក៏អាចរំលែកពេលវេលាជួបជុំក្រុមគ្រួសារ និង គូស្នេហ៍យ៉ាងរីករាយផងដែរ។
ជាការពិតណាស់ បើទោះជាតារាចម្រៀងរ៉េប វណ្ណដា មានផ្ទះ និង Penthouse ផ្ទាល់ខ្លួននៅក្នុងទីក្រុងភ្នំពេញក្តី តែ វណ្ណដា បានធ្វើដំណើរទៅកាន់ស្រុកកំណើតនៅខេត្តព្រះសីហនុមិនលស់ពេលនោះទេ។ តួយ៉ាង សព្វថ្ងៃលោកបានចំណាយពេលរស់នៅផ្ទះនៅស្រុកកំណើតច្រើនជាងក្នុងទីក្រុងទៀតផង។
ងាកទៅកាន់គណនីហ្វេសប៊ុកផ្ទាល់របស់ វណ្ណដា ដែលមានឈ្មោះ Vannda Mann ឯនោះវិញ ថ្មីៗនេះក៏បានបង្ហោះរូបភាពនៅលើ Story ពីការរស់នៅប្រចាំថ្ងៃនាឯស្រុកកំណើត ធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្នុងនោះ វណ្ណដា បានបង្ហោះរូបនៃសកម្មភាពធ្វើខ្លែងដោយផ្ទាល់ដៃយ៉ាងជំនាញ ហាក់បង្ហាញពីក្តីនឹករឭកអតីតកាលរបស់ខ្លួន។ ងាកទៅកាន់អ្នកគាំទ្រវិញ ក្រោយឃើញតារាចម្រៀងរ៉េប វណ្ណដា បញ្ចេញស្នាដៃធ្វើខ្លែងខ្លួនឯងបែបនេះ ម្នាក់ៗសរសើរដល់លោកថាមានជំនាញគ្រប់សព្វតែម្តងហើយ៕