ផ្អើលអ្នកគាំទ្រ! តារាស្រីចិនល្បីៗ បង្អួតរាងប្រជែងសម្រស់គ្នាយ៉ាងស្រស់ស្អាត នៅក្នុងកម្មវិធី GQ Classic
នៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២៣ នៅក្នុងព្រឹត្តិការណ៍ល្បីមួយប្រចាំឆ្នាំ ២០២៣ គឺកម្មវិធី GQ Classic ដែលប្រជុំដោយតារាសម្ដែងល្បីៗមកចូលរួមជាភ្ញៀវកិត្តិយសដើរលើកម្រាលព្រំក្រហម បង្អួតសម្រស់យ៉ាងស្រស់ស្អាតប្រជែងគ្នា ធ្វើឱ្យទស្សនិកជននិយមគាំទ្រវិស័យកម្សាន្តចិន ជ្រួលជ្រើមទស្សនាយ៉ាងខ្លាំង។
ក្នុងនោះដែរ វត្តមានរបស់តារាស្រីចិនល្បីៗដូចជា Yang Mi, Jing Tian, Yang Chaoyue, Bai Lu, Tian Xiwei, Yu Shuxin និង Yang Zi ពិសេសសុទ្ធសឹងជាតារាស្រីដែលមានរូបសម្រស់ស្រស់ស្អាតបំផុតប្រចាំប្រទេសចិន កំពុងតែពង្វក់ចិត្តមហាជនជាច្រើនឱ្យឈ្លក់វង្វេងនឹងរូបសម្រស់ ក៏ដូចជាភាពស្រស់ស្អាតជានារីទាន់សម័យយ៉ាងលេចធ្លោ៕
ទស្សនាកម្សាន្តរូបភាពនៅខាងក្រោមនេះ!