អីយ៉ាស់! ម៉ូវ សុផាន់ Miss Grand ស្ទឹងត្រែង ២០២៣ កំពុងបំបុកយកមកុដនៅភ្នំពេញ ដើម្បីចូលប្រកួត MGC 2024 ម្តងទៀត
បច្ចុប្បន្ននេះវិស័យបវរកញ្ញា និង បុរសឯក ក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើនឡើងហើយ ដោយក្នុងនោះមានយុវជនខ្មែរប្រុសស្រីជាច្រើនកំពុងតែចាប់អារម្មណ៍លើវិស័យមួយនេះខ្លាំងគួរឱ្យកត់សម្គាល់ ហើយថ្មីៗនេះក៏មើលឃើញមានមនុស្សជាច្រើនបានសម្រុកទៅដាក់ពាក្យចូលរួមប្រកួតច្រើនសន្ធឹកសន្ធាប់ផងដែរ។
ជាការពិតណាស់ ពេលនេះដែរកម្មវិធី Miss Grand Cambodia 2024 កំពុងតែបើកទទួលអ្នកចូលរួមទិញសិទ្ធិគ្រប់គ្រងកញ្ញាឯកដ៏អស្ចារ្យទាំងរាជធានី ខេត្ត ក្រុង ក៏ដូចជាចាប់ផ្តើមបើកប្រកាសជាផ្លូវការទទួលពាក្យចូលរួមប្រឡងប្រជែងកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាផងដែរ។
ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះផេកផ្លូវការរបស់ Miss Grand Phnom Penh 2024 ក៏បានបង្ហោះនូវបេក្ខភាពដែលស្ថិតនៅក្នុងវគ្គជម្រុះជុំទីមួយរួចហើយដែរ ក្នុងនោះពិតជាមានការភ្ញាក់ផ្អើលមែនទែន ដែលបានឃើញអតីតបេក្ខភាពនៃកម្មវិធី Miss Grand Cambodia 2023 ខេត្តស្ទឹងត្រែង បានវិលត្រឡប់មកប្រកួតសាជាថ្មីម្តងទៀតនៅក្នុងឆ្នាំ ២០២៤ នេះ ដែលនាងមានឈ្មោះ ម៉ូវ សុផាន់ អាយុ ២៤ ឆ្នាំ សញ្ជាតិ ខ្មែរ កម្ពស់ ១៧០ សង់ទីម៉ែត្រ មានទំហំទាំង ៣ (៣០.២៥.៣៦) ជានិស្សិតឆ្នាំទី ៤ សិក្សាផ្នែកទស្សនវិជ្ជា មានកម្រិតភាសា ខ្មែរ និង អង់គ្លេស សព្វថ្ងៃជាតារា Model and Actress។
ក្រោយឃើញការត្រឡប់របស់នាហមកប្រកួតសម្រាប់រាជធានីភ្នំពេញនេះ ក៏មានមតិជាច្រើនពីអ្នកគាំទ្របានចូលទៅខមមិនពីក្រោមរូបភាពនោះយ៉ាងព្រោងព្រាត ដោយមហាជនជាច្រើនបានដាក់ជារូបបេះដូង ក៏ដូចជាផ្តល់សារជូនពរដល់តារាសំណព្វចិត្តរបស់ខ្លួនផងដែរ៕