អធិកអធមណាស់! មង្គលការ ឃុន វុត្ថា យប់មិញ លេចមុខតារាល្បីៗជាច្រើនចូលរួមតែងខ្លួនខ្ញង់ៗ
នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅនេះ ក្រោយរង់ចាំវេលាល្អច្រើនខែ ទីបំផុតតារាចម្រៀងប្រុស ឃុន វុត្ថា និង គូដណ្ដឹងរូបស្រស់ បានដឹកដៃគ្នាចូលរោងជ័យហើយ ដែលគេឃើញថាកម្មវិធីសិរីមង្គល បានរៀបចំឡើងយ៉ាងស្អាតប្រណីត និង អធិកអធមខ្លាំង មានវត្តមានរបស់បងប្អូន មិត្តអ្នកសិល្បៈជាច្រើន អញ្ជើញចូលរួមអបអរពេញដោយស្នាមញញឹម និង រំភើបចិត្តជំនួសអ្នកទាំងពីរ។
ដោយឡែក បើក្រឡេកទៅមើលទិដ្ឋភាពនាពេលល្ងាចជាកម្មវិធីជប់លៀងនៃថ្ងៃមង្គលនេះវិញ ឃើញថាមានការរៀបចំកាន់តែប្រណីត និង ត្រជាក់ភ្នែកខ្លាំងនៃបរិវេណរោងការទាំងមូល និង ឃើញមានវត្តមានរបស់តារាល្បីៗជាច្រើនដួង ចូលរួមជាភ្ញៀវកិត្តិយស ធ្វើការអបអរដល់ថ្ងៃមង្គលរបស់តារាចម្រៀងប្រុសរូបនេះ។
អ្វីកាន់តែពិសេស និង គួរឱ្យចាប់អារម្មណ៍ខ្លាំង ភ្ញៀវកិត្តិយសដែលជាអ្នកសិល្បៈជាច្រើនដួងនេះ បានតុបតែងខ្លួនយ៉ាងខ្ញង់ៗរៀងៗខ្លួនប្រជែងសម្រស់គ្នា ដែលមើលទៅស្អាតៗមិនចាញ់គ្នានៅក្នុងរោងការនេះផងដែរ៕