អ្នកម៉ាក់កូនមួយ វីរៈ និច្ច ស្អាតទាក់ទាញមួយបែប ក្រោយកែកុនទម្រង់មុខថ្មី
មហាជនច្បាស់ជាបានស្គាល់ហើយ អ្នកនាង វីរៈនិច្ច បើនិយាយពីជីវិតឯកជនរបស់តារាចម្រៀងស្រីវ័យក្មេងរូបនេះវិញ ពេលនេះកំពុងតែមានសុភមង្គលខ្លាំង ដែលមានស្វាមីពូកែយល់ចិត្ត ចេះថ្នាក់ថ្នម ដែលតែងតែទទួលបានការមើលថែយ៉ាងល្អពីស្វាមីជាទីស្រឡាញ់ និង ចាប់ដៃគ្នាកសាងគ្រួសារយ៉ាងមានក្តីសុខ។
លើសពីនេះ អ្នកម៉ាក់វ័យក្មេងរូបនេះមានជីវិតរស់នៅក្នុងជីវភាពហាយសូរ ជិះសុទ្ធតែរថយន្តទំនើប រស់ក្នុងផ្ទះធំទ្រនំខ្ពស់ ប្រើប្រាស់របស់របរសុទ្ធតែម៉ាកល្បីៗ ចាយជីវិតបែបអភិជនមិនធម្មតាទេ។
ស្រាប់តែពេលថ្មីៗនេះ ត្រូវបានមហាជនអ្នកគាំទ្រកត់សម្គាល់ និង ចាប់អារម្មណ៍ទៅលើរូបភាពប៉ុន្មានសន្លឹកដែលអ្នកនាងបានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយឃើញថាផ្ទៃមុខរបស់អ្នកនាងពិតជាស្អាតប្លែក ដែលបង្ហាញឱ្យដឹងថាអ្នកនាងទើបតែបានវះកាត់កែកុនទម្រង់មុខទៅលើខ្ទង់ច្រមុះ មើលទៅស័ក្តិសមនឹងទម្រង់មុខ ពិតជាស្រស់ស្អាតខ្លាំង៕