កែវ នីសា ធ្វើចិត្តមិនទាន់បាន ត្អូញត្អែរនឹកដល់អ្នកម្ដាយដែលបានចែកឋានទៅជាខ្លាំង
មហាជនច្បាស់ជាបានជ្រាបហើយកាលពីយប់ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ ពិធីការិនី កែវ នីសា បានប្រកាសដំណឹងដ៏សោកសៅក្រៀមក្រំតាមរយៈគណនីហ្វេសប៊ុកថា អ្នកម្តាយជាទីស្រឡាញ់របស់ខ្លួនបានទទួលមរណភាពហើយដោយសារតែរោគាពាធ។
បើគិតទៅមកទល់ពេលនេះ រយៈពេល ១ខែត្រឹម ដែលម្ដាយតារាស្រី កែវ នីសា បានឃ្លាតឆ្ងាយពីកូនចៅ បន្សល់តែភាពអាឡោះអាល័យរកទីបំផុតគ្មាន។
ដោយក្តីនឹករឭកដល់អ្នកម្តាយខ្លាំងពេក ស្រាប់តែនៅថ្មីនេះ អ្នកនាង កែវ នីសា បានបង្ហោះនូវពាក្យពេចន៍ដ៏សោកសង្រេងបញ្ជាក់ពីទំហំចិត្តទៅកាន់វិញ្ញាណក្ខន្ធម្តាយនៅលើគណនីហ្វេសប៊ុកថា ៖ «១ខែហេីយដែលម៉ាក់បានចាកចេញពីកូនៗ ទៅកាន់ឋានសួគ៌ដែលជាទីឋានបរមសុខ សូមដួងវិញ្ញាណក្ខន្ធម៉ាក់នៅឱ្យបានស្ងប់ កុំបារម្ភពីកូនៗណា កូននឹងរឹងមាំ កូននឹកម៉ាក់ខ្លាំងណាស់ ម៉ាក់នៅក្នុងបេះដូងរបស់កូនស្រីម្នាក់នេះជារៀងរហូត កូនស្រឡាញ់ម៉ាក់ជាងអ្វីៗទាំងអស់ស្រីស្អាតរបស់កូន (៦ វិច្ឆិកា – ៦ ធ្នូ )»៕