អុញនុះ! មិនធ្លាប់ប្រកាសទាក់ទងគ្នាផ្លូវការផង ឥលូវផ្អើលថា V និង Jennie បែកគ្នាវិញហើយ
បើតាមរបាយការណ៍ exclusive ពី JTBC បានឱ្យដឹងថា V សមាជិកក្រុមចម្រៀង BTS និង Jennie សមាជិកក្រុម BlackPink ថ្មីៗនេះ បានសម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហារបស់ពួកគេហើយ ទាំងដែលមិនធ្លាប់បានប្រកាសថាទាក់ទងស្នេហាគ្នាជាផ្លូវការនោះ។
គួរបញ្ជាក់ដែរថា បើទោះជាមិនធ្លាប់ប្រកាសទំនាក់ទំនងអ្វីក៏ដោយ ប៉ុន្តែតារាចម្រៀងល្បីទាំង ២ រូបនេះ ត្រូវបានបណ្ដាសារព័ត៌មានមួយចំនួន ថតបានសកម្មភាពរបស់ពួកគេទាំងពីរ ដើរលេង និង មានវត្តមានជាមួយគ្នាជាច្រើនដង៕
ប្រភព៖ Koreaboo