Anntonia លំដាប់រងទី ១ MU 2023 ឆ្លើយតបផូង រឿងប្លង់ឈររបស់នាង និង រៀមច្បង Mai
កាលពីពេលថ្មីនេះ Mai Davika និង Anntonia Porsild លំដាប់រងទី ១ MU 2023 មានឱកាសបានចូលរួមក្នុងកម្មវិធីឱ្យហាងល្បីមួយជាមួយគ្នា ក្រោយបញ្ចប់ការងារក៏មានការប្រៀបធៀបគ្នាកើតឡើង រវាងអ្នកទាំងពីរដោយសារតែមានមតិមួយចំនួនលើឡើងថា Mai គួរតែឈរចំកណ្ដាល ក្នុងការថតរូប មិនមែនជា Anntonia Porsild ដែលជាអ្នកឈរនៅកណ្ដាលនោះទេ។
ក្រោយមក Mai ក៏បានឆ្លើយតបទៅវិញចំពោះរឿងនេះដែលថា៖ «មិនថ្វីទេ ឈរនៅកន្លែងណាក៏បានដែរអត់បញ្ហានោះទេ ឱកាសនេះគឺត្រូវតែ Anntonia ដែលជាកញ្ញាឯករបស់ថៃស្រាប់ហើយ ខ្ញុំសប្បាយចិត្តណាស់ដែលបានជួបនឹង Anntonia ដ៏ស្រស់ស្អាត»។
ដោយឡែកបវរកញ្ញា Anntonia មិនបានទុកយូរឡើយ ក៏បានឆ្លើយតបទៅវិញដែរថា៖ «Ann ឃើញព័ត៌មាននេះហើយ តែតាមពិតទៅយើងមិនបានមានបញ្ហានឹងគ្នាអ្វីឡើយ សម្រាប់ការឈរថតរូបវិញ គឺមិនមានតំណែងថាជារបស់អ្នកណានោះទេ ម្យ៉ាងវិញទៀតសម្រាប់ Ann សប្បាយចិត្តណាស់ដែលបានជួបជាមួយនឹង Mai Davika ព្រោះខ្ញុំតាមដានគាត់តាំងពីគាត់លេងភាពយន្តដំបូងមកម្ល៉េះ»៕