ក្ដីសុខពេញទី! ប៉ាម៉ាក់ Baifern ញញឹមខ្ចាយ ខណៈអនាគតកូនប្រសា Nine ទៅលេងដល់ផ្ទះ
ក្រោយពីអ្នកកំលោះ Nine Naphat និង ស្រីស្រស់ Baifern Pimchanok ប្រកាសទំនាក់ទំនងស្នេហាជាមួយគ្នាមក គេឃើញតារាប្រុសស្រីមួយគូនេះទទួលបានការគាំទ្រខ្លាំងណាស់ពីសំណាក់មហាជនក្នុង និង ក្រៅប្រទេស ជាពិសេសមហាជនម្នាក់ៗតែងទន្ទឹងអ៊ុតមើលពីរូបភាពផ្អែមល្ហែមរបស់អ្នកទាំងពីរមករហូត។
គិតមកទល់ពេលនេះចំណងស្នេហ៍រវាងតារាសម្ដែងស្រី Baifern Pimchanok និង កំលោះ Nine Napat មានរយៈពេល ១ ឆ្នាំហើយ។ ក្នុងនោះ គូស្នេហ៍អ្នកទាំងពីរក៏បានធ្លាប់ជួបព្យុះភ្លៀងខ្លះដែរ តែដោយភាពស្មោះត្រង់ ជាស្នេហ៍ពិត ដូច្នេះមិនបានធ្វើឱ្យក្តីស្រឡាញ់អ្នកទាំងពីររង្គោះរង្គើឡើយ។
តួយ៉ាងនៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៣ នេះ ជាថ្ងៃទិវាឪពុកដែលប្រជាជនថៃតែងតែបង្ហាញក្តីស្រឡាញ់ទៅកាន់លោកឪពុករបស់ខ្លួន។ ទន្ទឹមនឹងនោះ គេឃើញថាឆ្នាំនេះ ស្រីស្រស់ Baifern បានកាន់ដៃ Nine ជាគូសង្សារទៅជួបអនាគតឪពុកម្តាយក្មេកដែលនាំឱ្យមហាជនឃើញហើយរំភើបចិត្តតាម ហើយមិនយូរមិនឆាប់ច្បាស់ជាមានដំណឹងល្អជាពុំខាន៕