(វីដេអូ) ឮសំឡេងគ្រប់សប្តាហ៍! ការពិតអ្នកបញ្ជូលសំឡេងកម្មវិធី The Rapper Cambodia ជាយុវជនមានសមត្ថភាពរូបនេះ
បើគិតមកដល់ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ កម្មវិធី The Rapper Cambodia ឈានដល់វគ្គ PlayOff សប្ដាហ៍ទី ២ ហើយ ដែលបេក្ខភាពជើងខ្លាំងនីមួយៗ បានបញ្ចេញទេពកោសល្យរ៉េបរៀងៗខ្លួន។
យ៉ាងណា ទស្សនិកជននិយមតាមដានកម្មវិធី The Rapper Cambodia នេះ មិនត្រឹមតែបេក្ខជននោះទេ ដែលត្រូវបានទទួលការចាប់អារម្មណ៍ពីមហាជន ពោលគឺសូម្បីតែ Coach ទាំង ៤ រូប ដែលមានដូចជាលោក ខ្មែរមួយជីវិត , លោក King Chi, លោក Norith និង លោក RuthKo ព្រមទាំងគណៈកម្មការពីររូបទៀត គឺលោក វណ្ណដា និង លោក Juvie Lin ក៏ផ្ទុះការគាំទ្រយ៉ាងខ្លាំងនោះដែរ។
ងាកទៅកាន់អ្នកបញ្ជូលសំឡេងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ឯនោះវិញ មហាជនក៏ហាក់បានឮរួចមកហើយ នូវទឹកដមអ្នកបញ្ជូលសំឡេង ដែលគេហៅថា Voice Over ជាក់ជាមិនខាន។ លើសពីនោះ ក៏មានមហាជនខ្លះចង់ដឹងថា តើអ្នក Voice Over រូបនោះជាអ្នកណា?
ជាការពិត បុរសជាអ្នក Voice Over នៃកម្មវិធីខាងលើ ក៏ជាបុគ្គលមានឈ្មោះនៅក្នុងវិស័យសារព័ត៌មាន និង កម្សាន្តដែរ ដោយលោកជាអ្នកសារព័ត៌មាន ពិធីករទូរទស្សន៍ ពិធីករវិទ្យុ និង ជាអ្នកផលិតកម្មវិធីជាច្រើនមានឈ្មោះថា រៀម ចំរើន៕