ធ្មេចបើកៗ! សួន ពិសិដ្ឋ មានកូនប្រុសស្រីធំពេញរូបរាងអស់ ចំណែកមុខមាត់ស្រស់ៗណាស់
លោក សួន ពិសិដ្ឋ ជាអ្នកសិល្បៈមួយរូបដែលពោរពេញទៅដោយសមត្ថភាព មិនត្រឹមតែជាអ្នកនិពន្ធ តែលោកក៏ជាតារាចម្រៀង និងសម្ដែងផងដែរ។
ដោយឡែកបើនិយាយពីជីវិតឯកជនរបស់លោក សួន ពិសិដ្ឋ វិញ តារាប្រុសរូបនេះ បានរៀបការជាមួយនឹងអ្នកនាង អេនណា ថែមទាំងទទួលបានចំណងដៃកូនប្រុសស្រីចំនួនពីរនាក់ផងដែរ។
យ៉ាងណាមិញកាលពីពេលថ្មីៗនេះ នៅលើគណនីផេកផ្លូវការណ៍របស់លោក សួន ពិសិដ្ឋ ក៏បានបង្ហោះរូបកូនប្រុសស្រីទាំងពីររបស់លោក ដែលកូនប្រស់មានឈ្មោះថា ឆារ៉ាក់ មានអាយុ ១៥ ឆ្នាំ ចំណែកឯកូនស្រីវិញ មានឈ្មោះថា អេននិសា អាយុ ១២ ឆ្នាំ បើនិយាយពីរូបរាង មុខមាត់កូនៗរបស់អ្នកនិព្ធនបទភ្លេងរូបនេះវិញ គឺកាន់តែធំពេញរូបពេញរាងម្នាក់ៗកាន់តែស្រស់ស្អាត និង ស្រស់សង្ហាណាស់៕