ទម្រាំជួបស្វាមីបច្ចុប្បន្ន Gypsy ទម្លាយថាធ្លាប់មានសង្សារចំនួន ១៣ នាក់
បន្ទាប់ពីរង់ចាំអស់រយៈពេលជាយូរ និង មើលចិត្តគ្នាមករយៈពេល ៥ ឆ្នាំនៅទីបំផុតតារាស្រី Gypsy និង គូសង្សារបានកាន់ដៃគ្នាចូលរោងការហើយកាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ។ ជាមួយនឹងកម្មវិធីនេះ ក៏បានធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរពីកូនកំលោះកូនក្រមុំដែរថាពិតជាស័ក្តិសមគ្នាខ្លាំង។
គិតមកទល់ពេលនេះ មានរយៈពេល ៤ ខែហើយដែលតារាស្រីរូបនេះមានឈ្មោះជាស្វាមីភរិយានឹងគ្នា។ អ្វីដែលសំខាន់តារាស្រី Gypsy និង ស្វាមីតែងបង្ហាញពីភាពផ្អែមល្ហែមមិនដាច់ឡើយលើបណ្ដាញសង្គមអ៊ីនស្តាក្រាម និង Tik Tok ។ ដោយឡែក ថ្មីៗនេះ ស្រីស្រស់ Gypsy បានទម្លាយពីរឿងរ៉ាវអតីតរបស់នាងមុនពេលមានស្វាមីប្រាប់ឱ្យមហាជនបានដឹង។
ក្នុងនោះ រឿងមួយដែលមហាជនចាប់អារម្មណ៍នោះ គឺស្រីស្រស់ Gypsy បានទម្លាយថាមុននាងមានស្វាមី គឺធ្លាប់មានសង្សារចំនួន ១៣ នាក់រួចមកហើយ ដោយ ១៣ នាក់នោះគឺជាសង្សាររយៈពេលខ្លី។ ដោយឡែក សម្រាប់ស្វាមីនាង ក៏បានទម្លាយដែរថា មុនរៀបការស្គាល់ស្រីស្រស់ Gypsy គឺធ្លាប់មានសង្សារមកចំនួន ៤ នាក់ដែរ៕