Blew សារភាពត្រង់ៗថាអៀន ពេលអ្នកគាំទ្របង្អាប់រឿងបេះដូងជាមួយស្រីស្អាត Yoshi
សម្រាប់ជីវិតបច្ចុប្បន្នរបស់ស្រីស្អាត Yoshi នៅពេលនេះហាក់ជោគជ័យខ្លាំងលើវិស័យការងារ ហើយបើនិយាយពីរូបសម្រស់វិញ អ្នកណាៗក៏លួចច្រណែននាងដែរ។ ដោយឡែក បើនិយាយពីជីវិតស្នេហាវិញ មកទល់ពេលនេះនាងពុំទាន់បានរកឃើញបុរសណាម្នាក់មកធ្វើជាគូជីវិតឡើយ ដោយស្រីស្រស់រូបនេះធ្លាប់បង្ហើបថានាងនៅទំនេរ មិនទាន់មានគូសង្សារឡើយ។
យ៉ាងណាមិញ ថ្មីៗនេះស្រាប់តែធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជីវិតឯកជនរបស់ Yoshi ជាខ្លាំង ដោយគេឃើញស្រីស្រស់រូបនេះកាន់ដៃគ្នានឹងអ្នកកំលោះ Blew Woraphon ទៅសាកថ្មជីវិតនៅខេត្តភូកេត។ ទន្ទឹមនឹងឃើញរូបភាពនោះ មហាជនបានដាក់ការសង្ស័យថាស្រីស្រស់រូបនេះកំពុងតែបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា។
ក្រោយពីមានការសង្ស័យនៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ អ្នកកំលោះរូបសង្ហា Blew Woraphon បានចេញមុខមកទម្លាយថា ៖ «លោកគឺអ្នកជាអ្នកគាំទ្ររបស់ Yoshi ម្នាក់ដែរ នាងជាមនុស្សម្នាក់គួរឱ្យស្រឡាញ់ណាស់។ លោកសុំចិត្តមហាជនសូមកុំសួរនាំអ្វីច្រើនដល់នាងអី ណាមួយសូមកុំបង្អាប់លោកពេកអីលោកអៀន។ ជាការពិត លោកទៅវិញទេដែលសំណាងបានស្គាល់ Yoshi »៕