ព្រឹត្តិការណ៍ការប្រគំតន្ត្រីដ៏ធំបំផុតប្រចាំឆ្នាំ 2024 GANZBERG Super Idol Concert នៅថ្ងៃទី 27 មករា 2024 នេះ ដឹងតែកក្រើកហើយ!!
(ភ្នំពេញ) ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៣៖ ត្រៀមខ្លួនហើយឬនៅហ្វេនៗ? ត្រៀមខ្លួនសម្រាប់ ព្រឹត្តិការណ៍ការប្រគំតន្ត្រីដ៏ធំបំផុតដែលមិនធ្លាប់មាន GANZBERG Super Idol Concert នឹងនាំយកនូវវត្តមានកំពូលតារាចម្រៀង K-POP (K-POP Legendary) ដ៏ល្បីប្រចាំប្រទេសកូរ៉េខាងត្បូង គឺ Rain និង កញ្ញា HyunA!
ព្រឹត្តិការណ៍ដ៏កក្រើកនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី 27 មករា ឆ្នាំ2024 ខាងមុខនេះ ក្នុង បរិវេណកោះពេជ្រ (ទល់មុខសាលមហោស្រពកោះពេជ្រ)។
គួររំឭកផងដែរថា នេះគឺជាលើកទី 2 ហើយ សម្រាប់ Rain ដែលបានមកសម្ដែងនៅ ប្រទេសកម្ពុជាជាថ្មីម្ដងទៀត។ កំពូលតារាចម្រៀង K-POP Jung Ji-hoon ដែលអ្នកគាំទ្រ ទូទាំងពិភពលោកស្គាល់ច្បាស់ថាឈ្មោះ Rain មិនត្រឹមតែជាកំពូលតារាចម្រៀងដ៏ល្បី ប្រចាំប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះទេ ប៉ុន្ដែលោកក៏ជាអ្នកនិពន្ធបទចម្រៀងដ៏ឆ្នើម អ្នករាំ និងជាតារាសម្ដែងដ៏ល្បីឈ្មោះផងដែរ។ ក្នុងឆ្នាំ 2004 Rain ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ បំផុតក្នុងរឿង “បំណុលផ្ទះជំពាក់ស្នេហ៍” ឬ “Full House” រឿងនេះគឺមានការគាំទ្រយ៉ាងខ្លាំង ជាពិសេសនៅក្នុងប្រទេសកម្ពុជា ដែលអ្នកណាៗក៏ស្គាល់ Rain ច្បាស់តាមរយៈឈ្មោះ លីយ៉ុងជេ។ លើសពីនេះ Rain ក៏ទទួលបានការសរសើរជាច្រើននៅទូទាំងសកលលោក និងឈ្នះពានរង្វាន់ពិភពលោកជាច្រើនទៀតផង។
រីឯកញ្ញា HyunA ដែលមានឈ្មោះពេញថា Kim Hyun-ah គឺជាកំពូលតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ ហើយក៏ជាអ្នកនិពន្ធបទចម្រៀង អ្នករ៉េបដ៏ពូកែ (Rapper) និងជាតារាម៉ូដែលដ៏ស្រស់ស្អាតប្រចាំប្រទេសកូរ៉េខាងត្បូង។ កញ្ញា HyunA បានបង្ហាញខ្លួនជាលើកដំបូងនៅ ក្នុងក្រុម Wonder Girl ប៉ុន្តែមិនយូរប៉ុន្មាន កញ្ញា HyunA ក៏បានចូលរួមក្នុងក្រុម 4Minutes ក្រោមផលិតកម្ម Cube Entertainment។ ក្នុងឆ្នាំ 2010 កញ្ញា HyunA ក៏បានចាប់ផ្ដើមច្រៀង ចម្រៀងទោល ដែលបទដំបូងរបស់នាង គឺមានចំណងជើងថា “Change” បទនេះគឺទទួល បានការគាំទ្រជាច្រើន និងជាប់លំដាប់ថ្នាក់លេខ 2 ប្រចាំប្រទេសកូរ៉េខាងត្បូង។
កំពូលតារាចម្រៀងទាំង 2ដួងនេះ នឹងមកអង្រួនបេះដូងអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជាក្នុង ពេលឆាប់ៗនេះ! សូមកុំភ្លេចណា៎! ត្រៀមខ្លួនស្វាគមន៍ កំពូលតារាចម្រៀងដ៏ឆ្នើមរបស់ យើងក្នុងព្រឹត្តិការណ៍ការប្រគំតន្ត្រីដ៏ធំបំផុតប្រចាំឆ្នាំ 2024 GANZBERG Super Idol Concert!
ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ GANZBERG ផឹកស្រួល ស្រួលផឹក ផឹក GANZBERG និងសហការឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy។