អ្នកគាំទ្រក្តៅភ្នែក! Jessi បង្អួតរាងទ្រលុកទ្រលន់ទៅលេងកោះបាលី ដុតអារម្មណ៍អ្នកគាំទ្រខ្លាំង
គ្រាន់តែការបង្ហោះរូបថតដំណើរកម្សាន្តវិស្សិមកាលទៅលេងកោះបាលីរបស់តារាចម្រៀង Jessi នៅលើបណ្តាញសង្គម Instagram របស់នាង បានធ្វើឱ្យក្រុមអ្នកគាំទ្ររបស់នាងមើលសឹងភ្លឹកស្មារតី ដោយសារតែភាពសិចស៊ីរបស់នាង ស្លៀកក្នុងឈុតប៊ីគីនីថតនៅអាងហែលទឹក។
ទោះជាយ៉ាងណា នេះមិនមែនជាលើកទីមួយទេ ដែលនាងបង្ហាញភាពសិចស៊ីនៅលើបណ្តាញសង្គមនោះ ប៉ុន្តែរូបថតរបស់ Jessi ទាំងនេះ បានបង្អួតរាងដ៏ទាក់ទាញយ៉ាងត្រេកត្រអាល ហើយទាញយកការចាប់អារម្មណ៍ពីក្រុមអ្នកគាំទ្ររបស់នាងយ៉ាងខ្លាំង ជាមួយនឹងរាងសិចស៊ីស្លៀកឈុតប៊ីគីនីប្រលែងមួយអស់ដៃ ទាក់ចិត្តទាក់ភ្នែកអ្នកគាំទ្រច្រើនមែនទែន៕