ទោះមិនទាន់បញ្ជាក់ថាជាអ្វីឱ្យប្រាកដ តែទង្វើ Pope ធ្វើដាក់ Bella មួយនេះ ធ្វើឱ្យអ្នកគាំទ្រមិនគិតមិនបាន
ជារឿងៗ Pope និង Bella តែងត្រូវអ្នកគាំទ្រចាប់ផ្គូផ្គងមករហូត ក្រោយអ្នកទាំងពីរស្និទ្ធស្នាលគ្នាខ្លាំង ពិសេសជាដៃគូសម្តែងជាមួយគ្នាដ៏ស័ក្តិសម ដែលអ្នកណាៗក៏ប្រាថ្នាចង់ឱ្យអ្នកទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នា។
យ៉ាងណាមិញ បន្ទាប់ពីមហាជនផ្គូផ្គងចង់ឱ្យតារាប្រុសស្រីមួយគូនេះមានទំនាក់ទំនងជាមួយគ្នាមក ឃើញថាទំនាក់ទំនងអ្នកទាំងពីរមិនបានឃ្លាតឆ្ងាយអ្វីឡើយ ពោលគឺកាន់តែជិតស្និទ្ធខ្លាំង រហូតអ្នកគាំទ្រតាមដានស្ទើរមិនដាច់ពីក្រសែភ្នែក។
តួយ៉ាង កាលពីពេលថ្មីៗនេះ មហាជនថែមទាំងចាប់បាន ក៏ដូចជាកាន់តែប្រាកដចិត្តពីទំនាក់ទំនងអ្នកទាំងពីរលើសពីមិត្តធម្មតា ក្រោយស្ងាត់ៗ តារាប្រុស Pope ជូន Bella ទៅប្រតិបត្តិធម៌នៅវត្តមួយកន្លែង ដែលទង្វើមួយនេះហាក់កាន់តែបង្ហាញឱ្យឃើញកាន់តែច្បាស់ពីទំនាក់ទំនងអ្នកទាំងពីរអាចរំកិលពីមិត្តទៅជាសង្សារបានគ្រប់ពេលផងដែរ៕