(វីដេអូ) Bai Lu ស្លៀកឈុតម៉ុងហ្គោលីពណ៌ខ្មៅនិល ជះសម្រស់ស្អាតខ្លាំង អ្នកគាំទ្រលង់ស្នេហ៍ពេញទីក្រុងប៉ារីស
ថ្មីៗនេះ តារាសម្ដែងស្រី Bai Lu ដែលជាតួឯកស្រីក្នុងរឿងភាគចិន «Only for Love» កំពុងល្បីខ្លាំងកើនចំនួនអ្នកទស្សនាជាច្រើន នាពេលបច្ចុប្បន្ន បានធ្វើដំណើរទៅកាន់ប្រទេសបារាំង សម្រាប់កាលវិភាគការងារសិល្បៈថ្មីរបស់នាង។
នេះបើតាមការបង្ហោះរូបថតសន្លឹករបស់នាងនៅលើបណ្តាញសង្គម Weibo ចែករំលែកដល់ក្រុមអ្នកគាំទ្រ ក៏ដូចជាទស្សនិកជនដែលស្រឡាញ់ពេញចិត្តនាង បន្ទាប់ពីនាងបានដើរជាតួឯកស្រីក្នុងរឿងភាគ «Only for Love» ទើបតែចាក់ផ្សាយបញ្ចប់នាពេលថ្មីៗនេះកន្លងទៅនេះ។
យ៉ាងណាមិញ ក្រោយពីបានឃើញការរៀបចំតុបតែងខ្លួនរបស់តារាស្រី Bai Lu ក្នុងឈុតសម្លៀកបំពាក់ម៉ុងហ្គោលី ឈរបង្អួតភាពស្រស់ស្អាតនៅតាមដងផ្លូវកណ្តាលទីក្រុងប៉ារីស ប្រទេសបារាំង។
ក្នុងនោះ ក៏ឃើញមានមតិពីសំណាក់អ្នកគាំទ្រជាច្រើន នៅលើបណ្តាញសង្គមបានចូលមកបញ្ចេញមតិលើកសរសើរពីសម្រស់របស់តារាស្រីរូបនេះជាខ្លាំង បើទោះជាមិនបានឃើញផ្ទាល់ភ្នែកក៏ដោយ ប៉ុន្តែសម្រស់ និង ភាពទាក់ទាញរបស់នាងមិនអាចគេចពីភ្នែកអ្នកគាំទ្របាននោះទេ៕ ចុចទីនេះ ដើម្បីទស្សនាវីដេអូ!