កំពូលអ្នកគាំទ្រ! ដើម្បីអរគុណ Mark និង Kim ដែលបានហៅការ អ្នកគាំទ្រពួយនាំគ្នាទិញមាសមួយដុំជាកាដូជូនយ៉ាងភ្ញាក់ផ្អើល
ក្រោយពីរៀបការរួច Mark និង Kim កាន់តែផ្អែមល្ហែមជាងមុន ហើយជីវិតគូរបស់ពួកគេក៏ទទួលបានការស្រឡាញ់ពីអ្នកគាំទ្រកាន់តែមានច្រើនឡើងៗ ព្រោះមិនថាការងារម្នាក់ឯង ឬ គូនោះទេ អ្នកទាំងពីរតែងមានវត្តមានអ្នកគាំទ្រទៅគាំទ្រជានិច្ច។
ងាកទៅថ្ងៃមង្គលការរបស់តារាសម្ដែងទាំងពីរនេះបន្តិចវិញ កាលនោះតារាប្រុសស្រីគូនេះក៏បានអញ្ជើញអ្នកគាំទ្រជាច្រើននាក់ឱ្យចូលរួមក្នុងថ្ងៃពិសេសរបស់ខ្លួនផងដែរ ដើម្បីក៏ជាការអរគុណដល់ពួកគេគ្រប់គ្នាដែលបានស្រឡាញ់ និង គាំទ្រខ្លួន។
អ្វីដែលនឹកស្មានមិនដល់ កាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅនេះ Mark និង Kim បានចូលរួមកម្មវិធីរបស់ទូរទស្សន៍ប៉ុស្ដិ៍លេខ ៣ ក្នុងនោះមានអ្នកគាំទ្ររបស់អ្នកទាំងពីរបានចូលរួមយ៉ាងច្រើនកុះករ ហើយជាមួយគ្នានោះអ្នកគាំទ្រក៏បានជូនកាដូទៅកាន់ Mark និង Kim ជាមាសមួយដុំ អរគុណចំពោះការអញ្ជើញពួកគេទៅចូលរួមក្នុងថ្ងៃមង្គលការរបស់អ្នកទាំងពីរកាលពីកន្លងទៅផងដែរ។
ជាមួយគ្នានោះដែរ តារាសម្ដែងស្រី Kim ក៏បាននិយាយថា ៖ «តាមពិតទៅមិនបាច់ទិញអីឱ្យក៏បានដែរ ត្រឹមទិញទុរេនឱ្យក៏បាន»។ ចំណែកឯអ្នកគាំទ្រក៏បាននិយាយទៀតថា ៖ «ថាបើមានកូនវិញនឹងទិញពេជ្រឱ្យវិញម្ដង»៕