មាត់ថានៅទំនេរ តែអ្នកគាំទ្រចាប់បានភស្តុតាង Yoshi និង បុរសសង្ហាម្នាក់បណ្ដើរគ្នាយ៉ាងផ្អែម នៅភូកេត
ប្រិយមិត្តច្បាស់ជាស្គាល់ជាក់ជាពុំខានអតីតបវរកញ្ញា និង តារាសម្ដែងភេទទី ៣ គឺនាង Yoshi Rinrada Thuraphan ដែលជាតារាសម្ដែងម្នាក់មានមុខមាត់ស្អាតដូចស្រីពិត ១០០ ភាគរយ។
ជាការពិតណាស់ បច្ចុប្បន្ននេះស្រីស្រស់ Yoshi កំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ជាពិសេសផលិករធំៗតែងហៅនាងទៅសម្ដែងមិនសូវដាច់នោះទេ ដែលហេតុនេះហើយបានជានាំឱ្យនាងកាន់តែមានឈ្មោះបោះសំឡេងកាន់តែខ្លាំងក្នុងវិស័យសិល្បៈថៃ។
សម្រាប់ស្រីស្អាត Yoshi ហាក់មានជីវិតជោគជ័យខ្លាំងលើវិស័យការងារ ហើយបើនិយាយពីរូបសម្រស់វិញនរណាៗក៏លួចច្រណែននាងដែរ។ ដោយឡែក បើនិយាយពីជីវិតស្នេហាវិញ មកទល់ពេលនេះនាងពុំទាន់បានរកឃើញបុរសណាម្នាក់មកធ្វើជាគូជីវិតឡើយ ដោយស្រីស្រស់រូបនេះធ្លាប់បង្ហើបថានាងនៅទំនេរ។
យ៉ាងណាមិញ ថ្មីៗនេះស្រាប់តែធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជីវិតឯកជនរបស់ Yoshi ជាខ្លាំង ដោយគេឃើញស្រីស្រស់រូបនេះកាន់ដៃគ្នានឹងអ្នកកំលោះ Blew Woraphon ទៅសាកថ្មជីវិតនៅខេត្តភូកេត។ ទន្ទឹមនឹងឃើញរូបភាពនោះ មហាជនបានដាក់ការសង្ស័យថាស្រីស្រស់រូបនេះកំពុងតែបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា។ យ៉ាងណាមិញ នេះគ្រាន់តែជាការសង្ស័យប៉ុណ្ណោះសម្រាប់រឿងពិតមានតែរង់ចាំការបកស្រាយពីសាមីខ្លួន៕