ឥទ្ធិពលកំលោះសង្ហា Xiao Zhan ពេលចេញក្រៅម្តងៗ អ្នកគាំទ្របុកសម្រុកប្រជ្រៀតគ្នាកកកុញ ចោមរោមមើលមុខ
កាលពីថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២៣ តារាសម្ដែងប្រុស Xiao Zhan បានបង្ហាញខ្លួនចូលរួមក្នុងព្រឹត្តិការណ៍មួយនៅឯប្រទេសសិង្ហបុរី។
នៅពេលដែលតារាប្រុសរូបនេះ បានបង្ហាញខ្លួនចូលរួមក្នុងព្រឹត្តិការណ៍នោះ ឃើញមានក្រុមអ្នកគាំទ្រជាច្រើនបានមកស្វាគមន៍យ៉ាងច្រើនកុះករនៅនឹងកន្លែង ទិដ្ឋភាពដ៏កម្រនឹងបានឃើញបែបនេះ ក៏បានធ្វើឱ្យក្រុមអ្នកគាំទ្រនៅលើបណ្តាញសង្គមទូទាំងអាស៊ីសម្ដែងការរំភើបមិនតិចផងដែរ។
យ៉ាងណាមិញ នេះក៏ជាការបង្ហាញខ្លួនជាសាធារណៈដ៏កម្ររបស់តារាប្រុសសង្ហារបស់ចិនរូបនេះផងដែរ ហើយកាន់តែគួរឱ្យចាប់អារម្មណ៍ជាពិសេសគឺ ការរៀបចំខ្លួនយ៉ាងស្រស់សង្ហារបស់លោក មើលទៅពិតជាមានភាពទាក់ទាញភ្នែកទស្សនិកជនខ្លាំងមែនទែន ព្រោះភាពសង្ហាខ្លាំងរបស់លោក។
ដូចដែលប្រិយមិត្តអ្នកគាំទ្របានដឹងមកហើយ តារាសម្ដែងប្រុស Xiao Zhan បានជាប់ឆ្នោតជាតារាប្រុសចិនសង្ហាប្រចាំឆ្នាំ ២០២៣ នៅលើគេហទំព័របោះឆ្នោតអនឡាញដ៏ល្បី K-pop King Choice៕