Mai វាយបកផាំងៗ ក្រោយអ្នកគាំទ្រយកនាងទៅប្រៀបធៀបជាមួយ MUT 2023 នាង Anntonia Porsild
ថ្មីៗនេះ Mai Davika និង Anntonia Porsild លំដាប់រងទីមួយ Miss Univers 2023 មានឱកាសជួបគ្នាហើយ បន្ទាប់ពីហាងល្បីមួយបានអញ្ជើញអ្នកទាំងពីរទៅចូលរួមជាភ្ញៀវកិត្តិយសក្នុងការបើកសម្ពោធ។ ទន្ទឹមនឹងវត្តមានដ៏លេចធ្លោរបស់តារាស្រីទាំងពីរ ហាក់ពិតជាធ្វើឱ្យកម្មវិធីទាំងមូលមានភាពស្រស់បំព្រងណាស់។
អ្វីដែលនឹកស្មានមិនដល់នោះ ក្រោយកម្មវិធីចប់ថតរូបជុំគ្នានៅក្នុងកម្មវិធីហើយ តារាស្រី Mai Davika បែរជាទទួលបានពាក្យប្រៀបធៀបពីសំណាក់អ្នកគាំទ្រមួយចំនួនទៅវិញ ដោយគេបោះសម្តីថា ពេលនាងនៅម្នាក់ឯង នាងជាតារាលំដាប់លេចធ្លោ តែពេលនៅជាមួយ Anntonia Porsild នាងបែរជាមិនបានឈរនៅកណ្តាល ពោលគឺឈរនៅខាងចុងទៅវិញ។
យ៉ាងណាមិញ បន្ទាប់ពីទទួលបានពាក្យប្រៀបធៀបបែបនេះភ្លាម Mai Davika បានឆ្លើយតបភ្លាមថា ៖ «មិនថ្វីទេ ឈរនៅកន្លែងណាក៏បានដែរអត់បញ្ហានោះទេ ឱកាសនេះគឺត្រូវតែ Anntonia Porsild ដែលជាកញ្ញាឯករបស់ថៃស្រាប់ហើយ ខ្ញុំសប្បាយចិត្តណាស់ដែលបានជួបនឹង Anntonia Porsild ដ៏ស្រស់ស្អាត»៕