កាន់តែធ្វើឱ្យអ្នកគាំទ្ររញ្ជួយចិត្ត! រាជិនីក្រមា មាន សូនីតា បោះដំរួយមួយឃ្លានេះ ជុំវិញការល្បីចូលប្រកួត MUC 2024
ជាការពិតណាស់ ក្រោយការបញ្ចប់បេសកកម្មរបស់ Miss Universe Cambodia 2023 ចន សុទីម៉ា នៅលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Universe 2023 ហើយ ដំណើរការនៃការទទួលពាក្យចូលរួមប្រកួត MUC 2024 ក៏នឹងកៀកមកដល់ដូចគ្នាដែរ។
ស្របគ្នានោះ ថ្មីៗនេះស្រាប់តែមានផេកល្បីៗមួយចំនួនដែលគាំទ្រវិស័យបវរកញ្ញាបានបង្ហោះរូបភាពរបស់រាជិនីក្រមា មាន សូនីតា និង គាំទ្រដល់តារាស្រីរូបនេះឱ្យចូលរួមប្រកួតក្នុងកម្មវិធី Miss Universe Cambodia 2024 ក៏បានធ្វើឱ្យមហាជនបានបញ្ចេញមតិគាំទ្ររហូតលើកឡើងថា បើនាងប្រកួតមែនច្បាស់ជាក្លាយជាម្ចាស់មកុដ MUC 2024 ជាក់ជាមិនខាន។
យ៉ាងណា ងាកទៅកាន់ម្ចាស់សាមីខ្លួនឯនោះវិញ ក្រោយពីឃើញការគាំទ្រយ៉ាងនេះហើយនោះ មាន សូនីតា ក៏ហាក់ស្រពិចស្រពិល និង លើកឡើងថា៖ «គួរ ឬ មិនគួរ?»៕