ពៅ តាន់ជេសសុីកា ទៅដល់ឆាកអន្តរជាតិកាន់តែជឿជាក់ ចំណែកឯឈុតមួយៗសុទ្ធតែញាក់
កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ បវរកញ្ញា ពៅ តាន់ជេសុីកា បានឡើងយន្តហោះទៅកាន់ប្រទេសវៀតណាមហើយ ដើម្បីតំណាងឱ្យកម្ពុជាចូលរួមប្រកួតនៅលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Earth 2023។
គិតមកដល់ពេលនេះ ៤ ថ្ងៃហើយដែលកញ្ញា ពៅ តាន់ជេសសុីកា កំពុងតែស្ថិននៅក្នុងដំណើរការប្រកួតកម្មវិធី Miss Earth 2023 សង្កេតឃើញថាបវរកញ្ញាកម្ពុជាយើងរួមជាមួយ និង បេក្ខភាពបវរកញ្ញាមកពីបណ្តាប្រទេសផ្សេងៗកំពុងតែធ្វើការហ្វឹកហាត់ ក៏ដូចជាមានការជួបជុំ និង ធ្វើដំណើរទស្សនកិច្ចនៅលើទឹកដីប្រទេសវៀតណាមផងដែរ។
នៅក្នុងដំណើរការប្រកួតលើឆាកអន្តរជាតិនេះដែរ បវរកញ្ញាកម្ពុជា ពៅ តាន់ជេសសុីកា កំពុងតែត្រូវបានមហាជនអ្នកគាំទ្រចាប់អារម្មណ៍ និង សរសើរជាមួយរាល់សកម្មភាពនានាពិតជាមានភាពលេចធ្លោខ្លាំង ដែលបវរកញ្ញារូបនេះមានភាពជឿជាក់ មោះមុត ស្វាហាប់ខ្លាំង ក្នុងការប្រាស្រ័យទាក់ទងរួមទាំងការប្រើប្រាស់ភាសាផ្សេងៗបានយ៉ាងល្អនៅក្នុងការប្រកួតនេះ។ លើសពីនេះ បើក្រឡេកទៅចាប់អារម្មណ៍ទៅលើការរៀបចំខ្លួនឯណោះវិញ ឃើញថាបវរកញ្ញារូបនេះបានរៀបចំខ្លួនបានយ៉ាងល្អទាំងការតុបតែងមុខ និង ឈុតចូលរួមកម្មវិធីនីមួយៗសុទ្ធតែស្រស់ស្អាតគ្រប់ឈុត៕