រំភើបក្រៃលែង! ប៉ោ រចនា ដណ្ដើមបានជ័យលាភីរងទី ៤ ក្នុងកម្មវិធី MGLI 2023 នៅហ្វីលីពីន
ជាការពិតណាស់ ក្រោយឆ្លងកាត់ការប្រកួតមកអស់ជាច្រើនវគ្គ សម្រាប់រាត្រីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៣ កម្មវិធី Miss Glamour Look International 2023 បានរកឃើញម្ចាស់ជ័យលាភីហើយ ដោយម្ចាស់មកុដបានទៅលើបវរកញ្ញា Emili Machado មកពីប្រទេស Canada។
រយៈពេលប្រមាណជាង ៣ ម៉ោង នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ MGLI 2023 នៅឯប្រទេសហ្វីលីពីន បានធ្វើឱ្យមហាជនក្នុងប្រទេសជាច្រើនកំពុងតែមានអារម្មណ៍ញាប់ញ័រ ខណៈនៅពេលបានឮការប្រកាសលទ្ធផលឈានមកដល់ Top 5 ស្របពេលដែលបវរកញ្ញាកម្ពុជាស្ថិតនៅក្នុង Top 12។
ក្នុងនោះ អ្វីដែលធ្វើឱ្យប្រជាជនកម្ពុជារំភើបចិត្តជាខ្លាំងនោះ Miss Glamour Look Cambodia 2023 ប៉ោ រចនា បានឈានចូលដល់ Top 5 ដោយបានទទួលតំណែងលំដាប់រងទី ៤ មិនត្រឹមតែប៉ុណ្ណោះកញ្ញាក៏បានឈ្នះពានរង្វាន់ Best Fashion Model ផងដែរ។ លទ្ធផលមួយនេះបានធ្វើឱ្យប្រជាជនកម្ពុជា និង បណ្តាអ្នកគាំទ្រវិស័យបវរកញ្ញា មានក្តីរំភើបចិត្ត និង មានមោទកភាពលើរូបនាងយ៉ាងខ្លាំងដែលបាននាំយកនូវភាពអស្ចារ្យមួយនេះត្រឡប់មកកម្ពុជា៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូរ៖