លែងទុកមុខ! អ៊ីណូ ផ្តាំអ្នកឌីហ្សាញ Poster ប្រគំតន្ត្រីឱ្យដឹងអ្នក Grade A ឬ Grade B ផង
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកមាន Friend នឹងតារាចម្រៀង អ៊ីណូ ក្នុងគណនីលោកផ្ទាល់ កំពុងផ្ទុះការចាប់អារម្មណ៍ និង ចូលទៅបញ្ចេញមតិពីការលើកឡើងរឿងពាក់ព័ន្ធនឹង Poster នៃការប្រគំតន្ត្រី។
ក្នុងនោះ លោក អ៊ីណូ បានបង្ហោះសារយ៉ាងភ្ញាក់ផ្អើលថា៖ «Design រូបខនសឺត ឱ្យដឹងរៀមច្បង សិស្សប្អូន ឱ្យដឹង Grade A, Grade B, Grade C ផងបងៗអើយ! មិនថានៅផ្ទះអ្នកណា ប៉ះផ្ទះអ្នកណាទេ ត្រូវដឹងពីក្រេឌីតខ្លួនឯងផង ឱ្យតម្លៃគ្នាទៅវិញទៅមកផង ទើបការងាររលូន និង ជីវិតការងារមានតម្លៃ»។
យ៉ាងណា ក្រោយពីការលើកឡើងខាងលើ ក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបានយល់ស្របនឹងសាររបស់លោក ព្រមទាំងមានការបញ្ចេញយោបល់ជាច្រើនផងដែរ៕