(វីដេអូ) ប្តី Goal! ខួបអាពាហ៍ពិពាហ៍ ១០ ឆ្នាំ យុង ចាន់កណ្ណិកា ត្រូវស្វាមី Surprise ឈុតពេជ្រភ្លឺចិញ្ចាច
ពិតណាស់ បើនិយាយពីអតីតតារាចម្រៀង អ្នកនាង យ៉ុង ចាន់កណ្ណិកា មកទល់បច្ចុប្បន្ននេះ ក្រោយពីបានដកខ្លួនចេញពីសិល្បៈទាំងស្រុង នាងបានងាកទៅចាប់មុខជំនួញបើកហាងសាឡន ពិសេសទៀតនោះ គឺបានក្លាយជាអ្នកលក់ផលិតផលអនឡាញដ៏ជោគជ័យម្នាក់ កំពុងរស់នៅយ៉ាងសោយសុខជាមួយគ្រួសារ។
ម្យ៉ាងវិញទៀត មួយរយៈចុងក្រោយនេះ ឃើញថាអតីតតារាស្រីរូបនេះ កាន់តែជោគជ័យខ្លាំងក្នុងមុនជំនួញ ជាពិសេសហាងសាឡនរបស់អ្នកនាង ដែលបានឃើញអ្នកនាងធ្វើការពង្រីកសាខាថ្មីៗជាបន្តបន្ទាប់។
ដោយឡែក ងាកទៅកាន់ជីវិតក្រុមគ្រួសារឯនោះវិញ យុង ចាន់កណ្ណិកា ក៏ត្រូវបានមហាជនចាត់ទុកថាជាតារាស្រីមានសំណាងផងដែរ ដោយជារឿយៗគេឃើញស្វាមីរបស់អ្នកនាងស្រឡាញ់មើលថែប្រពន្ធ ព្រមទាំងទិញសម្ភារទំនើបៗ ថ្លៃៗជូនប្រពន្ធថែមទៀតផង។
តួយ៉ាង នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៣ ក្នុងកម្មវិធីសែនយកហេងខួបគម្រប់អាពាហ៍ពិពាហ៍ ១០ ឆ្នាំ យុង ចាន់កណ្ណិកា ត្រូវបានស្វាមី ទិញឈុតខ្សែកពេជ្រធំៗ Surprise នាង៕
សូមចុចខាងក្រោម ដើម្បីទស្សនាវីដេអូ៖