តារាស្រី ៣ រូប ចាយលុយកម្លាំងញើសឈាមខ្លួនឯង ទោះមានសំណាងបានប្តីអភិជនមានទ្រព្យស្តុក
បើក្រឡេកទៅមើលក្នុងវិស័យសិល្បៈ គេតែងរមែងឃើញសិល្បការិនីភាគច្រើនមានភ័ព្វវាសនាខ្ពស់បានជួបនឹងគូជីវិតសមប្រកប ដែលមិនត្រឹមតែស្រស់សង្ហា ស្ម័គ្រស្មោះស្រឡាញ់គ្រួសារនោះទេ តែសូម្បីតែ ទ្រព្យសម្បត្តិឯនោះវិញ ក៏អាចចាត់ទុកថាជាត្រកូលអភិជនមានជំនួញក្នុងដៃទៀតផង។
ជាក់ស្តែង មកមើលសិល្បការិនីចំនួន ៣ រូប មិនត្រឹមតែជាទទួលបានកេរ្តិ៍ឈ្មោះនោះទេ តែពួកគេបានជួបប្រសប់រៀបការនឹងស្វាមីដែលមានជំនួញក្នុងដៃ និង មានឋានៈក្នុងសង្គមថែមទៀតផង។ ក្នុងនោះដែរ អ្វីដែលធ្វើឱ្យមហាជនមានការកោតសរសើរលើតារាស្រីទាំង ៣ នោះ ក៏ព្រោះតែពួកគេបើទោះជារៀបការនឹងស្វាមីមានទ្រព្យស្តុកមែន ប៉ុន្តែតារាស្រីទាំងនោះស៊ូប្រកបរបរផ្ទាល់ខ្លួនពីកម្លាំងញើសឈាមរបស់ខ្លួនមិនពឹងពាក់ស្វាមីទាំងស្រុងនោះឡើយ។
១. ឱក សុគន្ធកញ្ញា
តារាចម្រៀង ឱក សុគន្ធកញ្ញា បើទោះជាបានរៀបការនឹងលោក អ៊ឹង សុខលី ជាប្អូនប្រុសបង្កើតរបស់ថៅកែផលិតកម្ម និង ទូរទស្សន៍ហង្សមាស ដែលបានរាប់បញ្ជូលជាគ្រួសារអភិជនក្តី តែអ្នកនាង ឱក សុគន្ធកញ្ញា មិនយកជីវិតទៅផ្តេកផ្តួលនឹងស្វាមីនោះឡើយ។ បច្ចុប្បន្ន អ្នកនាង ឱក សុគន្ធកញ្ញា មានអាជីពជាតារាចម្រៀងផង និង មានជំនួញផ្ទាល់ខ្លួនទៀតផង។
២. សុគន្ធ និសា
បើទោះជាមិនបានបញ្ជាក់ពីមុខងាររបស់ស្វាមីជាសាធារណៈក្តី តែស្វាមីអ្នកនាង សុគន្ធ និសា ត្រូវបានគេដឹងថាក៏ជាអ្នកមានតួនាទីធំមួយផងដែរលើវិស័យការងារ។ បច្ចុប្បន្ន បើទោះជាអាចបញ្ចប់អាជីពជាតារាចម្រៀងរស់នៅលើគំនរទ្រព្យស្វាមីបានពិតមែន ប៉ុន្តែអ្នកនាង សុគន្ធ និសា នៅតែចាប់យកអាជីពនេះដូចដើម ព្រមទាំងមានមុខជំនួញក្នុងដៃផ្ទាល់ខ្លួនផងដែរ។
៣. ម៉ាក សែនសូនីតា ហៅ តូតា
តារាសម្តែង ម៉ាក សែនសូនីតា ហៅ តូតា ក៏ត្រូវបានគេចាត់ទុកថាជាតារាស្រីវ័យក្មេង ដែលបានរៀបការនឹងស្វាមីជាអ្នកជំនួញ និង មានមុខមាត់ម្នាក់ក្នុងសង្គម។ ក្នុងនោះ តូតា មិនបានចំណាយជីវិតរស់នៅលើគំនរទ្រព្យរបស់ស្វាមីនោះឡើយ តែនាងបានបើកហាងលក់គ្រឿងអលង្ការ និង លក់ផលិតផលថែសម្រស់ទៀតផង៕