ចុងភៅខ្មែរទទួលបានពានអូស្កា ស្រាប់តែ សាយ ផ្តាំទៅ Uncle Roger ដែលធ្លាប់ប្រើពាក្យមិនសមរម្យលើម្ហូបខ្មែរភ្លែត
កាលពីនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ តាមរយៈគណនី Chef Nak បានបង្ហោះសារឱ្យបានដឹងថា យើងទទួលបានជ័យលាភី «សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក» ដែលនេះជាមោទកភាពដ៏អស្ចារ្យសម្រាប់ប្រជាជនកម្ពុជាទាំងមូល។
ក្រោយទទួលបានជ័យលាភី Chef Nak ត្រូវបានមហាជនជាច្រើនបានចូលរួមអបអរសាទរដល់អ្នកនាង។ លើសពីនោះ ការទទួលបានរង្វាន់ និង ការទទួលស្គាល់ដោយ Gourmand World Cookbook Awards នេះគូសបញ្ជាក់ពីសារសំខាន់នៃការអភិរក្ស និង លើកកម្ពស់វប្បធម៌នៃអាហារូបត្ថម្ភ ព្រមទាំងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ការរួមចំណែករបស់មេចុងភៅ ណាក់ ផងដែរ។
ងាកទៅកាន់តារាចម្រៀង Original Song លោក សាយ ក៏បានចែករំលែកបង្ហាញក្តីសាទរ ព្រមទាំងភ្ជាប់នូវ Caption គួរឱ្យចាប់អារម្មណ៍មួយ ដែលលោកបានផ្ញើទៅកាន់ Youtuber របស់ប្រទេសម៉ាឡេស៊ី Uncle Roger ដែលធ្លាប់ប្រើពាក្យសម្ដីមិនសមរម្យ ចំពោះមុខម្ហូបរបស់ប្រទេសកម្ពុជា។
ក្នុងនោះ លោក សាយ បានរៀបរាប់ផ្ដាំទៅអ្នកផលិតមាតិកា Uncle Roger ថា៖ «Hello Uncle Roger Nigel Ng you should read this book» ដោយមានន័យថា «សួស្តី Uncle Roger Nigel Ng អ្នកគួរតែអានសៀវភៅនេះ»៕