អ្នកគាំទ្រស្ទើរមិនជឿ! តារាស្រីហ្វីលីពីន Kathryn និង តារាប្រុស Daniel ប្រកាសបែកគ្នា ក្រោយរឹតចំណងស្នេហ៍អស់ ១១ ឆ្នាំ
កាលពីយប់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ មហាជនអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតារាសម្តែងហ្វីលីពីន នាង Kathryn Bernardo បានប្រកាសចែកផ្លូវនឹងសង្សារ គឺលោក Daniel Padilla តាមគណនី IG របស់នាង។
ការប្រកាសចែកផ្លូវរបស់តារាសម្តែងស្រីវ័យក្មេង Kathryn Bernardo និង ប្រុសសង្ហា Daniel Padilla នេះ បានធ្វើឱ្យអ្នកគាំទ្រស្ទើរតែមិនជឿ និង ខ្លះបានបង្ហាញអារម្មណ៍សោកស្តាយនៃចំណងស្នេហ៍របស់អ្នកទាំង ២ យ៉ាងខ្លាំង ព្រោះបើគិតមកដល់ពេលនេះ Kathryn និង Daniel ស្រឡាញ់គ្នារយៈពេល ១១ ឆ្នាំ មកហើយ៕