ក្រោយរបូតឱកាសចូល Top នៅ MCW 2023 រ៉េត ស្រីនាថ ពោលប៉ុន្មានម៉ាត់យ៉ាងចាក់ដោតផ្ញើដល់អ្នកគាំទ្រកម្ពុជា
កាលពីរាត្រីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ កម្មវិធីប្រកួតសម្រស់ Miss Cosmoworld 2023 បានមកដល់ថ្ងៃផ្តាច់ព្រត្រ័ហើយ ដោយរាជិនីគ្រងមកុដបានទៅលើនាង Shelby Howell ជាបវរកញ្ញាមកពីប្រទេស USA។
ងាកមកកាន់បវរកញ្ញាប្រទេសកម្ពុជាយើងវិញ គឺ កញ្ញា រ៉េត ស្រីនាថ គឺបានរបូតឱកាសមិនអាចឈានចូល Top នោះឡើយនៃកម្មវិធី ដែលនេះបានធ្វើឱ្យអ្នកគាំទ្រកម្ពុជាជាច្រើនមានការខកខិត្តជាខ្លាំង ព្រោះថា រ៉េត ស្រីនាថ មានសម្ថតភាពខ្លាំងមិនចាញ់ប្រទេសដទៃនោះទេ។
ស្របពេលដែលការប្រកួតចប់ភ្លាម ក្នុងនាមជាបវរកញ្ញាតំណាងប្រទេសកម្ពុជា រ៉េត ស្រីនាថ ក៏បានពោលពាក្យសុំទោសប្រជាជនខ្មែរ ក៏ដូចជាអរគុណដល់បណ្តាអ្នកគាំទ្រទាំងអស់ដែលតែងតែលើកទឹកចិត្តដល់នាងតាំងពីចាប់ផ្តើមរហូតដល់ការប្រកួតបានបញ្ចប់៕