ធ្លាយអស់បាត់! Bright ទម្លាយច្បាស់ៗកំពុងមើលចិត្តនឹងស្រីស្រស់ Cherisa ជា Miss Grand ប៉ាត់តានីហើយ
បន្ទាប់ពីសាងស្នេហ៍បានមួយរយៈធំ តារាសម្ដែងប្រុស Bright Norraphat និង ស្រីស្រស់ Parajum ឬ មហាជនតែងហៅថា Min បានប្រកាសចែកផ្លូវគ្នាហើយ ព្រោះមិនចុះសម្រុងនឹងគ្នា។ ក្រោយពីប្រកាសចែកផ្លូវគ្នា ថ្មីៗនេះអ្នកកំលោះ Bright ត្រូវបានអ្នកគាំទ្រផ្ទុះការសង្ស័យថាកំពុងបង្កាត់ភ្លើងស្នេហ៍ថ្មីជាមួយនឹង Miss Grand ថៃ ខេត្តប៉ាត់តានី ឆ្នាំ ២០២២ នាង Cherisa ព្រោះតារាប្រុសស្រីទាំងពីរនេះឧស្សាហ៍កាន់ដៃគ្នាទៅសាកថ្មជីវិត ហើយបង្ហោះរូបភាពផ្អែមល្ហែម។
ជាការពិត ព្រោះតែមានការជជីកសួរច្រើនពីបណ្ដាអ្នកគាំទ្រ និង អ្នកសារព័ត៌មានធ្វើឱ្យអ្នកកំលោះ Bright ត្រូវចេញមុខមកបកស្រាយថា ៖ «ពិតណាស់បច្ចុប្បន្នអ្នកទាំងពីរកំពុងតែមើលចិត្តគ្នាមែន ហើយសេចក្តីស្នេហារបស់លោកក៏មានសេចក្តីសុខដែរ។ ក្នុងនោះបើនិយាយថាអ្នកណាជាអ្នកចាប់ផ្តើមមុនគឺ Cherisa ហើយលោកក៏បានសិក្សាគ្នាទៅវិញទៅមករហូតមានថ្ងៃនេះ»។
ងាកទៅមើលតារាស្រី Cherisa វិញបានបង្ហាញអារម្មណ៍ថា ៖ «ទម្រាំបានមកដល់ថ្ងៃនេះគឺនាងព្យាយាមមករាប់ឆ្នាំ»។ ក្រោយឃើញការបង្ហាញអារម្មណ៍របស់ Cherisa បាននាំឱ្យមហាជនចូលទៅបញ្ចេញមតិបង្អាប់លេងសើចព្រាតពេញបណ្ដាញសង្គមនានា៕