ចេញពីគុកបានកន្លះខែ Bitoey ធ្លាក់ខ្លួនស្គមសល់តែ ៣៧ គីឡូ តែសប្បាយចិត្តព្រោះមានរឿងល្អៗមកបន្តកន្ទុយគ្នា
តាំងពីថ្ងៃដែលត្រូវតុលាការដោះលែង មកដល់ពេលនេះគឺកន្លះខែមកហើយ ដោយគេសង្កេតឃើញតារាស្រី Bitoey ហាក់មានស្នាមញញឹមឡើងវិញ ក្រោយមានសេរីភាពបានវិលត្រឡប់មកមើលកូនគ្រួសារ និង បានបំពេញការងារដែលនាងស្រឡាញ់។
អ្វីដែលមហាជនរំភើបចិត្តជំនួសនោះ បន្ទាប់ពីចេញពីពន្ធនាគារភ្លាម Bitoey ទទួលបានឱកាសការងារមិនតិចនោះឡើយ ពោលគឺមានការងារសិល្បៈទាក់ទងនាងស្ទើរគ្មានចន្លោះមួយថ្ងៃឡើយ រហូតនាងពោលពាក្យអរគុណដល់អ្នកអាណិតស្រឡាញ់នាងទាំងទឹកភ្នែក៏មាន។
មួយវិញទៀត បើងាកមកមើលសភាពរបស់នាងពេលនេះវិញស្ទើរតែគ្មានកម្លាំងឡើយ ស្គមខ្លាំងដោយគីឡូសល់តែ ៣៧ គីឡូតែប៉ុណ្ណោះ តែនាងមិនខ្វាយខ្វល់ទុកពេលមើលថែខ្លួននោះទេ នាងទទួលការងារពេញៗដៃ ធ្វើឱ្យមហាជនឃើញហើយបារម្ភព្រាត៕