ខានច្រៀងមួយបទនេះជិត ១០ ឆ្នាំ តែពេលបានច្រៀងម្តងទៀតជាមួយគ្នា អ៊ីវ៉ា និង ឆាយ វីរៈយុទ្ធ បកស្រាយនៅតែពីរោះខ្លាំង
ជឿជាក់ថាប្រិយមិត្តមួយចំនួនធំជាក់ជាស្គាល់ច្បាស់ហើយ បទចម្រៀងមានចំណងជើងថា «បើអូននឹកគេឱបបងជំនួសបានទេ» ដែលជាសំនៀងដើមរបស់កញ្ញា អ៊ីវ៉ា និង លោក ឆាយ វីរៈយុទ្ធ ដោយបទចម្រៀងមួយនេះទទួលបានការគាំទ្រយ៉ាងក្រាស់ក្រែលពីសំណាក់មហាជនអ្នកគាំទ្រ។
ជាមួយគ្នានោះ បន្ទាប់ពីជិត ១០ ឆ្នាំដែលបទចម្រៀងមនោសញ្ចេតនាមួយបទនេះបាន និង កំពុងបម្រើអារម្មណ៍យុវវ័យជាច្រើន ថ្មីៗក្នុងឆ្នាំ ២០២៣ នេះម្ចាស់បទចម្រៀងទាំងពីរ ពោលគឺកញ្ញា អ៊ីវ៉ា និង លោក ឆាយ វីរៈយុទ្ធ បានលើកយកចម្រៀងមួយបទនេះមកបកស្រាយលើឆាកជាថ្មីម្ដងទៀត ធ្វើឱ្យមហាជនអ្នកគាំទ្របញ្ចេញមតិស្រដៀងៗគ្នាថា មួយបទនេះទោះស្ដាប់យូរទៅហើយក្ដី ក៏នៅតែពីរោះ ក៏នៅតែដក់ជាប់អារម្មណ៍មិនចេះជិនណាយសោះនោះឡើយ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមរីករាយទស្សនាវីដេអូខាងក្រោម៖