(វីដេអូ) ស្រស់ស្អាត! ដាវីកា បង្ហាញខ្លួនយ៉ាងជឿជាក់ ត្រៀមដណ្ដើមមកុដ Miss Fabulous International 2023 នៅប្រទេសថៃ
កម្មវិធី Miss Fabulous International 2023 នៅឯប្រទេសថៃ បានចាប់ផ្តើមដំណើរការប្រកួតហើយ ដោយនៅរាត្រីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នា ២០២៣ កន្លងទៅនេះ បេក្ខភាពតំណាងប្រទេសនីមួយបានចេញមកបង្ហាញ និង ណែនាំខ្លួនជាមួយឈុតរាត្រីសមោសរយ៉ាងស្រស់ស្អាត និង ជឿជាក់នៅលើឆាកកម្មវិធីប្រកួតដ៏អស្ចារ្យមួយនេះ។
ក្នុងការណែនាំខ្លួននេះដែរ កត់សម្គាល់ឃើញបវរកញ្ញាកម្ពុជា គឺកញ្ញា ដាវីកា បានធ្វើការបង្ហាញខ្លួនយ៉ាងស្រស់ស្អាត និង ជឿជាក់ ពោរពេញទៅដោយទំនុកចិត្តបំផុត ធ្វើឱ្យមហាជនមើលហើយរំភើបចិត្តជាខ្លាំង។
ជាការពិត ខណៈការប្រកួតផ្តាច់ព្រ័ត្រខិតនឹងជិតមកដល់នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៣ នេះ ក្នុងនោះក៏មានបណ្តាផេកល្បីៗ និង មហាជនអ្នកគាំទ្រជាច្រើន បានបង្ហាញទំនុកចិត្ត ក៏ដូចជាជូនពរដល់បវរកញ្ញាកម្ពុជាយើង ដោយគេរំពឹងថានឹងអាចទទួលបានលទ្ធផលល្អត្រឡប់មកមាតុភូមិវិញ៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖